ផ្លែ​ឈើ​ពេញ​និយម​នៅ​អាស៊ី ត្រូវ​បាន​ Netflix យក​មក​ធ្វើ​ជា​ផ្លែ​មក​ពី​ក្រៅ​ភព ​

  • 2019-07-30 09:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ​ម្ចាស់​អាខោនម្នាក់​នៅ​ក្នុង​ Twitter ដែល​មាន​ឈ្មោះ​ថា @hash_1993 បាន​ធ្វើឲ្យ​មនុស្ស​ភាគ​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ វីដេអូ​ខ្លី​មួយ​នៅ​ក្នុង​ Netflix ។

បុរស​ ជនជាតិ​ម៉ាឡេស៊ី​ រូប​នេះ​បាន​បង្ហោះ វីដេអូ​ ប្រហែល​ ៧ វិនាទីនៅ ក្នុង​ឈុត​មួយ​របស់​រឿង​« Another Life » ពី​បុរស​​ និង​ស្ត្រី​ម្នាក់​បា​ន​ទៅ​ដល់​ភព​ព្រះ​ចន្ទ​ រក​ឃើញ​ផ្លែ​ឈើ​ម៉្យាង​នៅ​ទី​នោះ​។ អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ គឺផ្លែ​ឈើ​ ដែល​មាន​ការ​ពេញ​និយម​នៅ​អាស៊ី ជា​ផ្លែ​សៅម៉ៅ ទៅវិញ។

មនុស្ស​ភាគ​ច្រើន​ ដែល​បាន​ឃើញ​ ហើយ​ គិត​ថា​ផ្លែ​ឈើ​ ដែល​មាន​នៅ​ក្រៅ​ភព​ តាម​ពិត​ជា​ផ្លែឈើ ដែល​ពេញ​និយាម​ នៅ​បណ្ដា​ប្រទេស​ មួយ​ចំនួន​ ដូច​ជា​ ម៉ាឡេស៊ី ថៃ និង​សូម្បី​ប្រទេស​កម្ពុជា​ក៏​មាន​ដែរ​។ នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​បណ្ដា​ប្រទេស​ ក្រៅ​ពី​អាស៊ី​ ផ្លែ​មួយ​នេះ​ មិនសូវ​ស្គាល់​នៅ​​អឺរ៉ុប​ បាន​ជា​រឿង​របស់​​ Hollywood មួយ​នេះ​យក​ជា​ផ្លែ​ ដែល​ចម្លែក​ទៅ​វិញ​៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា