យន្តហោះ​​ធំ​ៗ​​ធ្លាក់​​ក្នុង​ស្រុក​ខ្មែរ​មិន​អាច​បំភ្លេច​បាន!

  • 2014-09-13 18:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​យន្តហោះ​ធ្លាក់​បាន​កើត​ឡើង​ស្ទើរ​តែ​ជុំ​វិញ​ពិភពលោក​ រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង។ គិត​មក​ដល់​ពេល​នេះ​ ព្រឹត្តិការណ៍​នៃ​ការ​ធ្លាក់​យន្ត​ហោះ​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​គេ​មិន​អាច​បំភ្លេច​បាន​ ដូច​ជា៖

 

​៣ ខែ​ ១៩៩៧៖ យន្តហោះ​ Vietnamese Airlines​​ ដែល​ហោះ​ពី​ទីក្រុង​ហូជីមិញ​ បម្រុង​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ពោធិចិនតុង​ ផ្ទុក​អ្នក​ដំណើរ​៦៦​នាក់​ បាន​ធ្លាក់​នៅ​អាកាសយានដ្ឋាន​នេះ​ ដោយ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត។

 

 

 

២៥​ មិថុនា​ ២០០៧៖ យន្តហោះ​ CAMBODIA-SKOREA-AIRLINE​ផ្ទុក​អ្នក​ដំណើរ​២២​នាក់​ ហោះ​ពី​ខេត្ត​សៀមរាប​ បាន​ធ្លាក់​នៅ​លើ​កំពូល​ភ្នំ​បូកគោ។ អ្នក​នៅ​លើ​យន្ត​ហោះ​នោះ​ មាន​ជនជាតិ​កូរ៉េ​១៣​នាក់​ ឆេក​បី​នាក់​ អាកាសយានិក​ជនជាតិ​រុស្ស៊ី​ម្នាក់​ និង​អ្នក​ធ្វើ​ការ​​លើ​យន្ត​ហោះ​៥​នាក់​ផ្សេង​ទៀត​បាន​បាត់​បង់​ជីវិត​ទាំង​អស់។

 

 

 

១៨​ តុលា​ ២០០៧៖ យន្តហោះ​ដឹក​ទំនិញ​បាន​ចុះ​ចត​ទាំង​បង្ខំ​បណ្ដាល​ឲ្យ​ប៉ះទង្គិច​នៅ​លើ​វាល​ស្រែក​ ចម្ងាយ​២៥​គីឡូម៉ែត្រ​ ខាង​លិច​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​ហោះ​​ចេញ​​ពី​​ព្រលាន​យន្ត​ហោះ​​អន្តជាតិ​ភ្នំពេញ។

 

 

 

 

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ AFP