​នេះតម្លៃម៉ូតូ កម្លាំងខ្លាំងបំផុតរបស់ Ducati លេចមុខនៅខ្មែរថ្ងៃមុន

  • 2019-07-31 07:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ​ម៉ូតូ​របស់​ក្រុមហ៊ុន​អ៊ីតាលី​ Ducati ម៉ូឌែល Panigale V4R ឆ្នាំ 2019 ​ដែល​ជា​ប្រភេទ​ម៉ូតូ​ធំ (SuperBike) កម្លាំង​ខ្លាំង​បំផុត​របស់​ Ducati ត្រូវ​បាន​ប្រទះ​ឃើញ​វត្តមាន​នៅ​ក្នុង​ស្រុក។​

​ម៉ូតូធំ V4 R នេះ​ផងដែរ​​ស្ថិត​ក្នុង​ស្រឡាយ Panigale V4 (S និង R) ​គឺ​ជា​ផលិតផល​បង្កើត​យ៉ាង​ពិសេស​ក្នុង​ចំនួន​កំណត់​តែ ៥០០ ​គ្រឿង​ប៉ុណ្ណោះ​(ទូទាំង​ពិភពលោក)។ ម៉ូតូ​នេះ​​ត្រូវ​បាន​ក្រុមហ៊ុន Ducati ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ប្រណាំង​លំដាប់​ពិភពលោក​ក្របខ័ណ្ឌ World SBK Championship 2019។ ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ផលិត​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​ច្រើន​ជាង​នេះ​ថែម​ទៀត​ផង។

​លក្ខណៈ​សម្បត្តិ​នៃ​ម៉ូតូ​ល្បឿន​លឿន​នេះ​ ​​មាន​កម្លាំង​ម៉ាស៊ីន​ ១០០០ សេសេ​ រចនា​ជា​ប្រភេទ​​ Aerodynamic (​កាត់​បន្ថយ​ល្បឿន​ខ្យល់ ​រត់​បាន​លឿន)។

​Ducati ​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Bosch ​ដែល​រួម​បញ្ចូល​​ប្រព័ន្ធ Bosch IMU ដូចជា Cornering ABS EVO, Ducati Traction Control (DTC) EVO, Ducati Slide Control (DSC), Ducati Wheelie Control (DWC) EVO, Ducati Power Launch (DPL), Ducati Quick Shift (DQS) EVO និង Engine Brake Control (EBC) EVOជា​ដើម។

​ចំពោះ​តម្លៃ​ម៉ូតូ​នេះ​​លក់​នៅ​បរទេស​ ​មាន​តម្លៃ​ប្រមាណ​ជា ៤ ម៉ឺន​ដុល្លារ៕​

សូមទស្សនាវីដេអូបកកេះ ដោយ Pol rider៖

ប្រភព៖ Cycleworld   ប្រែ​សម្រួល៖ រក្សា