មកដឹងម៉ោងប្រកាសចេញកំពូល​ស្មា​ត​ហ្វូ​នប៊ិច​ Galaxy​ ​Note​ ​10​ និង Note 10+

  • 2019-08-02 07:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ពេល​ថ្មី​ៗ​នេះ​វីដេអូ​ ​Teaser​ ​ថ្មី​មួយ​នៅ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដែល​មាន​ប៊ិច​គូរ​ជា​រង្វង់​ ​ហើយ​ក្លាយទៅជា​កាមេរ៉ា​ ​ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការ​បង្ហាញ​វត្តមាន​ស្តេច​ស្មា​ត​ហ្វូ​នប៊ិច​ជំនាន់​ថ្មី​របស់​ត្រកូល​ ​Galaxy​ ​ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ​ ​២០១៩​ ​នឹង​បង្ហាញ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​នេះ​ ដែលនឹងធ្វើនៅក្នុង​ទីក្រុង​​ញ៉ូ​វយ​ក​​រដ្ឋ​ប្រ៊ូ​ឃ្លី​នសហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ ​ពុធ​ ​ទី០៧​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​ត្រូវ​នឹង​ថ្ងៃ​ ​ទី០៨​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​ម៉ោង​ ​៣​ ទាបភ្លឺ​ នៅ​ប្រទេស​កម្ពុជា​យើង​។​

​តាំងពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​បាន​បង្ហាញ​​វីដេអូ​ ​Teaser​ ​អំពី​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​មក​បាន​កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​កក្រើក​ ​និង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​។​

​ដូច្នេះ​អ្នកគាំទ្រ​ ​សាម​សុង​ ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា​តើមាន​អ្វី​ដែល​អស្ចារ្យ​ ​ប្លែក​!​​ តើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​ជំនាន់​ថ្មីនេះ​នឹង​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​អ្វីខ្លះ​​ខុសពី​ជំនាន់​មុន​ អាចតាម​ដាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពីទី​ក្រុង​ញូ​វយ៉​ក​តាមរយៈ​បណ្តាញ​សង្គម​ Facebook ដូច​ខាងក្រោម​៖​

​-​ ​វេ​ប​សាយ​ផ្លូវការ​ ​របស់​ក្រុមហ៊ុន​សាម​សុង​​៖​ ​www.samsung.com​

​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​​របស់​ក្រុមហ៊ុន​សាម​សុង​​៖​ Facebook.com​/​SamsungCambodia​

​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​របស់​សារព័ត៌មាន​ ​Sabay​ ​៖​ Facebook.com​/​SabayNewsOfficial​/​

​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​​របស់​សារព័ត៌មាន​ខេម​ ​បូរី​ផត​ ​៖​ Facebook.com​/​Camboreport​/​

​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​​របស់​សារព័ត៌មាន​ ​Khmernote​ ​៖​ Facebook.com​/​Khmernote​/​

​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​​របស់​សារព័ត៌មាន​ទស្សនាវដ្តី​ ​អេ​ឡិច​ត្រូ​និច​ ​៖​ ​Facebook.com​/​eworldmagz​/​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម