កុំភ្ញាក់ផ្អើល​បើឃើញ Instagram និង WhatsApp មាន​ថែមពាក្យថ្មីលើឈ្មោះ

  • 2019-08-04 03:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook មាន​គម្រោង​​ធ្វើ​ឲ្យ​​គ្រប់​គ្នា​បាន​ដឹង​កាន់​តែ​ច្បាស់​ នូវ​ភាព​ជា​ម្ចាស់​លើ​ Instagram និង WhatsApp របស់​ខ្លួន។

ទាំង​បណ្ដាញ Instagram និង WhatsApp នឹង​ត្រូវ​បន្ថែម​នូវ​ពាក្យ​ថ្មី​ថា​ "from Facebook” នៅ​ពី​ក្រោយ​ឈ្មោះ​ដើម​ ដែល​នឹង​​ត្រូវ​បង្ហាញ​លើ​ App Store, Play Store និង​ផ្ទាំង​ Log In ចូល​កម្ម​វិធី​ផង​ដែរ។ ធ្វើ​ដូច​នេះ​ឲ្យ​គេ​បាន​ដឹង​បាន​ច្បាស់​ថា​ Facebook ជា​អ្នក​កាន់​កាប់​សេវាកម្ម​ទាំង​ពីរ។ ការ​ផ្លាស់​ប្ដូរ​នេះ​ចាប់​ផ្ដើម​បញ្ចេញ​ដល់​អ្នក​ប្រើ​ប្រាស់​បណ្ដើរៗ​ហើយ។

ត្បិត​ថា​ Facebook បាន​ទិញ​យក​ WhatsApp តាំង​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ​តាម​ការ​ស្ទង់មតិ​កាល​ពី​ថ្មីៗ​នេះ​សន្និដ្ឋាន​ថា​ពាក់​កណ្ដាល​នៃ​អ្នក​ប្រើ​ប្រាស់​ WhatsApp ទាំង​អស់​ មិន​ដឹង​ថា​កម្មវិធី​នេះ​កាន់កាប់​ដោយ Facebook នោះ​ទេ៕​

ចុចអាន ៖ Play Pass របស់​ Google អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កម្មវិធី​និង​ហ្គេម​គិត​លុយ​ដោយសេរី

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង