Xiaomi ចេញ​ផ្សាយ Gaming Laptop សេរ៊ី​ឆ្នាំ ២០១៩ ​តម្លៃ​លក់​ចាប់​ពី ១ ០៨០ ដុល្លារ​ឡើង

  • 2019-08-05 02:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ចេញ​ផ្សាយ​នូវ​ Gaming Laptop ជំនាន់​ទី​ពីរ​របស់​ខ្លួន​ឲ្យ​ឈ្មោះ Mi Gaming Laptop 2019 ​ដែល​មាន​តម្លៃ​ចាប់​ពី ៧ ៤៩៩ យន់​ឬ ១ ០៨០ ដុល្លារ​ឡើង​ទៅ។

រចនាបថ​រូបរាង​មិន​ខុស​ពី​ជំនាន់​ឆ្នាំ ២០១៨ ដោយ​រក្សា​ទាំង​ចំនួន Ports និង​ទំហំ​អេក្រង់ ១៥,៦ អ៊ីញ​បន្សល់​ផ្ទៃ​គែម​នៅ​សល់​ប៉ុន​ជំនាន់​មុន​ដដែល ប៉ុន្តែ​ល្បឿន​ដំណើរការ​អេក្រង់​ Refresh rate អាច​រត់​បាន​ដល់ ១៤៤Hz។ Mi Gaming Laptop ចែក​ចេញ​ជា ៣ ជម្រើស​ផ្សេង​គ្នា៖

Base model

  • អង្គ​គណនា: 9th Gen Intel Core i5-9300H (ល្បឿន 2.4GHz, Turbo Boost 4.1GHz)

  • ក្រាហ្វិក​កាត: NVIDIA GeForce GTX 1660 Ti

  • RAM: 8GB DDR4 RAM (2666MHz)

  • អង្គ​ផ្ទុក: 512GB PCIe SSD

  • អេក្រង់: 144Hz High Refresh Rate Full HD

High-end model

  • អង្គ​គណនា: 9th Gen Intel Core i7-9750H (ល្បឿន 2.6GHz, Turbo Boost 4.5GHz)

  • ក្រាហ្វិក​កាត: NVIDIA GeForce GTX 1660 Ti

  • RAM: 16GB (2 x 8GB) DDR4 RAM (2666MHz)

  • អង្គ​ផ្ទុក:512GB PCIe SSD

  • អេក្រង់: 144Hz High Refresh Rate Full HD

Top model

  • អង្គ​គណនា: 9th Gen Intel Core i7-9750H (ល្បឿន 2.6GHz, Turbo Boost 4.5GHz)

  • ក្រាហ្វិក​កាត: NVIDIA GeForce RTXTM 2060

  • RAM: 16GB(2 x 8GB) DDR4 RAM (2666MHz)

  • អង្គ​ផ្ទុក: 512GB PCIe SSD

  • អេក្រង់: 144Hz High Refresh Rate Full HD

ម៉ូឌែល​នេះ​ក៏​ប្រើប្រាស់​នូវ​ Keyboard ភ្លើង​ដេញ LED-backlit ចំនួន ៤ ពណ៌​រត់​នៅ ៣ ប្រភេទ​ផ្សេង​គ្នា ជាមួយ​មុខងារ​ Gesture Control នៅ​លើ Touchpad ខណៈ​ថាមពល​ថ្ម​ទំហំ ៥៥Whr កាន់​បាន​ ៤,៥ ម៉ោង​សម្រាប់​ការ​ចាក់​វីដេអូ និង ៤ ម៉ោង​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​ហ្គេម។

Mi Gaming Laptop 2019 នឹង​មាន​តម្លៃ ១ ០៨០ ដុល្លារ​សម្រាប់ Base model ខណៈ High-end model ​ថ្លៃ ១ ២៣៩ ដុល្លារ និង Top model ​ថ្លៃ ១ ២៩៧ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម