បុរសបារាំងជិះក្ដារស្គីហោះឆ្លងសមុទ្រ បានដោយជោគជ័យ (វីដេអូ)
- 2019-08-05 02:19:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសបារាំងជិះក្ដារស្គីហោះឆ្លងសមុទ្រ បានដោយជោគជ័យ (វីដេអូ)
ចន្លោះមិនឃើញ
បុរសបារាំងឈ្មោះ Franky Zapata បានសម្រេចជោគជ័យលើការហោះឆ្លងសមុទ្របែងចែកព្រំដែនរវាងប្រទេសបារាំង និងអង់គ្លេស (សមុទ្រ English Channel) ដោយប្រើប្រាស់ក្ដារស្គីហោះ (Hoverboard)។
បុរសបារាំងនេះបានប្រើប្រាស់ក្ដារស្គីហោះម៉ូដែល Flyingboard Air ដើម្បីហោះហើរចម្ងាយ ៣៥ គីឡូម៉ែត្រ ដែលក្ដារស្គីនេះអាចហោះដល់ល្បឿនលឿនបំផុត ១៧០ គ.ម/ម៉ ហើយដំណើរការនៃការហោះនេះប្រើពេល ២២ នាទី។ នេះជាលើកទីពីរនៃការហោះហើរឆ្លងសមុទ្រ ក្រោយការប៉ុនប៉ងលើកទីមួយកាលពីចុងខែកក្កដា ទទួលបរាជ័យ ពោលគឺលោកហោះបានចម្ងាយតែ ១៨គីឡូម៉ែត្រ រួចក៏ធ្លាក់ចូលក្នុងសមុទ្រតែម្តង។
ជោគជ័យនេះអាចឲ្យមហាជនចាប់អារម្មណ៍នឹងក្រុមហ៊ុន Z-Air របស់បុរសបារាំងខាងលើនេះ ហើយវាក៏អាចជាបើកទំព័រសម្រាប់បច្ចេកវិទ្យាក្នុងផ្នែកផ្សេងផងដែរ។ ជាក់ស្ដែងបច្ចេកវិទ្យានេះទទួលបានការគាំទ្រពីសំណាក់យោធាបារាំងរួចទៅហើយ ដោយវាអាចប្រើសម្រាប់ការវាយប្រហារ ឬ ជម្រើសផ្សេងទៀត៕
ចុចអាន៖