អ្នកគាំទ្ររំភើបជំនួស ឱក សុគន្ធ​កញ្ញា ដោយ​សាររូបថត​មួយសន្លឹក

  • 2019-08-05 04:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្លួវ​ការ​របស់​គាត់​ទាំងពីរ​គឺ Facebook និង Instagram ជាមួយ​រូបថត​មួយសន្លឹក ​ដែល​មាន​បុរស​ថើប​ក្បាល​ពោះ​ស្ត្រី​ម្នាក់ ដែលមានន័យថា កញ្ញានិងស្វាមីកំពុងតែត្រៀមខ្លួនទទួលនូវសមាជិកថ្មីចូលមកគ្រួសារ។​

យោងទៅតាមការសរសេររបស់តារាស្រីល្បីឈ្មោះលំដាប់​ប្រទេសរូបនេះ អ្នកនាងមិន​បានបញ្ជាក់ថា បុត្ររបស់គាត់ជាស្រីឬប្រុសនោះទេ។​

មិនថាស្រីឬប្រុសនោះទេ អ្នក​គាំ​ទ្រពិតជា​រំភើប​ជំនួស​អ្នក​ទាំង​ពីរ ​និង​បាន​ចូល​រួម​អបអរ​សាទរ​ ដល់​អ្នក​ទាំង​ពីរ​ដែល​កំពុង​តែ​មាន​បុត្រ​ដំបូង​ក្នុង​គ្រួសារ​មួយ​នេះ តាមរយៈការសរសេរសារជូនពរនិងអបអរសាទរនៅក្នុងខមិន។

កញ្ញា និង​ស្វាមី​ បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា កន្លង​ទៅ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​គ្រប់​មជ្ឈ​ដ្ឋាន និងការចូលរូមផ្ដល់ជាភ្ញៀវកិត្តិយសពីសំណាក់ថ្នាក់នាំកំពូល​ៗ និងអ្នកសិល្បៈយ៉ាងច្រើនកុះករ៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា