LG ​អាច​បញ្ចេញ​ V60 ThinQ ​មានបន្ថែម​អេក្រង់​ទី២​​​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម

  • 2019-08-06 03:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ IFA​ ២០១៩ ធ្វើ​ឡើង​នៅ​ទីក្រុង Berlin រៀង​រាល់​ឆ្នាំ ហើយ​ LG ក៏​មាន​ទូរសព្ទ​ថ្មី​មួយ​របស់​ខ្លួន​ទុក​សម្រាប់​ព្រឹត្តិការណ៍​នេះ​ដែរ​​ ទោះ​ជា​ខ្លួន​ទើប​បញ្ចេញ​ LG V50 នៅ​ដើម​ឆ្នាំ​នេះ​ក៏​ដោយ​។ LG V60 អាច​ជា​ទូរសព្ទ​កំពូល​ពី LG នៅ​ឆ្នាំ​នៅ​ចុង​ឆ្នាំ ២០១៩​។

វីដេអូ​ដែល​ LG បាន​បង្ហោះ​នៅ​លើ​ YouTube បង្ហាញ​ថា​ទូរសព្ទ​នេះ នឹង​នាំ​មក​​​ជាមួយ​សម្បកទូរសព្ទ​ពិសេស​ ដែល​បន្ថែម​អេក្រង់​មួយ​ទៀត​ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង​ហ្គេម​​កម្សាន្ត​និង​បើក​កម្មវិធី​ជាច្រើន​ក្នុង​ពេល​តែ​មួយ​។ គួរ​បញ្ជាក់​មុខងារ​នេះ​មាន​នៅ​លើ​ LG V50 រួម​មក​ហើយ​។

V60 ក៏​អាច​មាន​បច្ចេកវិទ្យា​ 5G មក​ជាមួយ​ស្រាប់​ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​ច្រើន​ទាក់​ទង​នឹង​ទូរសព្ទ​មួយ​នេះ​ឡើយ​។ ដូច្នេះ​រង់​ចាំ​មើល​ទាំង​អស់​គ្នា ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៦ ខែ កញ្ញា ៕​

ប្រភព៖ ZDNet   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី