សុខ រិទ្ធ មកវិញនៅតែដៃធ្ងន់ល្អ និងសន្ទុះគាំទ្រខ្លាំងដដែល
- 2019-08-06 04:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រិទ្ធ មកវិញនៅតែដៃធ្ងន់ល្អ និងសន្ទុះគាំទ្រខ្លាំងដដែល
ចន្លោះមិនឃើញ
អ្នកប្រដាល់ជាយដែន សុខ រិទ្ធ បានវិលចូលសង្វៀនគុនខ្មែរជាថ្មីកាលពីថ្ងៃអាទិត្យ និងបង្ហាញទម្រង់វ៉ៃបានយ៉ាងល្អ ពោលវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់កីឡាករថៃដល់ទៅ២ដងថែមទៀតនាជំនួបមិត្តភាពអន្តរជាតិ អធិរាជ្យគុនខ្មែរ ISI។
បើទោះជា សុខ រិទ្ធ ខកខានមិនបានឡើងសង្វៀនគុនខ្មែររយៈពេលជាង១ឆ្នាំយ៉ាងណាក៏ដោយ តែអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរូបនេះបង្ហាញមុខលើសង្វៀនថៃជាហូរហែផងដែរ។ កាលពីថ្ងៃអាទិត្យ ទី៤ វត្តមានជាថ្មីលើទឹកដីកម្ពុជា សុខ រិទ្ធ ពិតជាធ្វើបានល្អខ្លាំងណាស់ វ៉ៃដោយបច្ចេកទេសខ្ពស់ ជាពិសេសស្នៀតកណ្ដាប់ច្បាស់ៗ ធ្ងន់ៗរបស់គេតែម្ដង វ៉ៃរហូតកីឡាករថៃត្រូវអាជ្ញាកណ្ដាលរាប់ចំនួន២ដងនៅទឹកទី៣។
ការបង្ហាញខ្លួនជាថ្មីនេះ សូម្បីអ្នកអត្ថាធិប្បាយក៏ពេញចិត្តខ្លាំងលើការប្រកួតមួយនេះផងដែរ ងាកមកមើលលើបណ្ដាញសង្គមវិញក៏មានការសាទរច្រើនផងដែរទៅនិងជ័យជម្នះរបស់ សុខ រិទ្ធ លើជើងខ្លាំងថៃ។
រំលឹកដែរថា សុខ រិទ្ធ ជាអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ កូនសិស្សលោក សាន់ សៅយ៉ាន់ នៃក្លឹបសៅយ៉ាន់នាគគា។ អ្នកប្រដាល់រូបនេះអាក់ខានឡើងសង្វៀនគុនខ្មែរជាង១ឆ្នាំមកហើយ ទើបបង្ហាញមុខជាថ្មីកាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ២០១៩ នៅ PNN ដោយឈ្នះពិន្ទុថៃ Prakaifah។ មុនការប្រកួតអ្នកប្រដាល់ជាយដែនរូបនេះក៏បានឡើងមកហ្វឹកហាត់នៅក្លឹប Cambodian Top Team មួយរយៈពេលផងដែរ៕
វីដេអូប្រកួត៖
ខ្សែក្រវាត់ប្រាក់ទី៣ អធិរាជគុនខ្មែរ ISI PALM នៅតែជារបស់កីឡាករកម្ពុជា
ផ្ដួលថៃឲ្យសន្លប់កាលថ្ងៃសុក្រ ម៉ឺន សុភា បានលុយពី កឺកឺ ខ្ទង់រយដុល្លារ