ផ្ដួល​ថៃ​ឲ្យ​សន្លប់​កាល​ថ្ងៃ​សុក្រ​ ម៉ឺន​ សុភា​ បាន​លុយ​ពី​ កឺកឺ​ ខ្ទង់​រយ​ដុល្លារ​

  • 2019-08-05 03:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​សុក្រ​ ទី២​ ខែ​សីហា​ ឆ្នាំ​២០១៩​ រវាង​ ម៉ឺន​ សុភា​ និង​អ្នក​លេង​គុន​ថៃ​ Chhingchai Wor.Shungnuen​ គឺ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មិន​ថា​កម្ពុជា​ បរទេស​នោះទេ សូម្បី​​ជនជាតិ​ចិន​ក៏បានមកមើល និងឧបត្ថម្ភ​ប្រាក់​២០០​ដុល្លារ​ទៀត​ផង។​

ទិដ្ឋភាពកាលថ្ងៃសុក្រ

បើតាម​ការ​ឲ្យ​ដឹង​ពី​សិស្ស​ប្អូន​ ម៉ឺន​ សុភា​ មួយ​រូប​បង្ហើប​ប្រាប់​ថា​ អ្នក​គាំទ្រ​ដែល​ជា​ជនជាតិ​ចិន​ ប្រហែល​១០នាក់​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​គឺ​បាន​ប្រមូល​ថវិកា​ឧបត្ថម្ភ​ក្នុង​ពេល​នោះ​បាន​ ២០០​ដុល្លារ។​

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ ម៉ឺន​ សុភា​ ផ្ដួល​ជើង​ខ្លាំង​ថៃ​ Chhingchai Wor.Shungnuen​ ឲ្យ​ខូច​ជើង​ក្នុង​ទឹក​ទី២​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ ស្រប​ពេល​ ឡៅ​ ចន្រ្ទា​ ក៏​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ឆ្លង​ដែន​ ខ្លាឃុនសឺត​ ផង​ដែរ៕​

ចិន ដែលមកគាំទ្រ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​