Ronaldo ប្រាប់​ពី​ប្រភព​នៃ​ក្បាច់​អបអរ​ប្រចាំ​ត្រកូល​របស់​ខ្លួន

  • 2019-08-06 11:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Juventus កីឡាករ​ Cristiano Ronaldo បាន​ប្រាប់​ពី​ដើម​កំណើត​នៃ​ក្បាច់​អបអរ​របស់​ខ្លួន ទៅ​កាន់​សារព័ត៌មាន Soccer.com។ កីឡាករ​រូប​នេះ​បាន​និយាយ​ថា​ ក្បាច់​ហ្នឹង​ធ្វើ​ឡើង​ដំបូង​កាល​ពី Real Madrid លេង​ប៉ះ​នឹង​ Chelsea នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៣។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា៖ " កាល​ហ្នឹង​យើង​លេង​ប៉ះ​នឹង​ Chelsea នៅ​សហរដ្ឋអាមេរិក ហើយ​ខ្ញុំ​អត់​ដឹង​ថា ក្បាច់​ហ្នឹង​មក​ពី​ណា​ទេ។ ខ្ញុំ​ស៊ុត​ចូល​ភ្លាម​ ក្បាច់​នឹង​ចេញ​មក​ភ្លែត​តែ​ម្ដង​ និយាយ​តាម​ត្រង់​ទៅ " ។

Ronaldo បាន​បន្ត​ថា៖ " ខ្ញុំ​យល់​ច្បាស់​ថា ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្បាច់​នេះ ហើយ​ខ្ញុំ​ឃើញ​អ្នក​គាំទ្រ​ក៏​ពេញ​ចិត្ត​ដែរ។ ពួក​គេ​នឹង​ចាំ​រូប​ខ្ញុំ​តាម​រយៈ​ក្បាច់​មួយ​នេះ ដូច្នេះ​ខ្ញុំ​ក៏​បន្ត​អបអរ​ ដោយ​ក្បាច់​ហ្នឹង​ទល់​សព្វ​ថ្ងៃ " ។

ក្បាច់​អបអរ​ Suuuu របស់​ Ronaldo បាន​វិវត្ត​ទៅ​ជា​ច្រើន​ក្បាច់ ដែល​ Ronaldo ធ្លាប់​ធ្វើ​កន្លង​មក ក្រោយ​ពេល​ដែល​ខ្លួន​ស៊ុត​ចូល​ម្ដង​ៗ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម