រថយន្ត HONDA មានប្រូម៉ូសិនពិសេសចែកជូនអតិថិជននៅអ៊ីអនម៉ល២

  • 2019-08-08 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហុងដា​នឹង​ធ្វើ​ការ​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល២ រយៈពេល​ ២ ថ្ងៃ នៅ​ថ្ងៃ​ទី១០ និង ១១ ខែ​សីហា ឆ្នាំ២០១៩ ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​​ក៏​​មាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ថ្មី​​ស៊េរី​​ចុង​ក្រោយ​ដែល​កំពុង​ពេញ​និយម និង​មាន​គេ​ជិះ​ច្រើន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ដូចជា ៖

  • រថយន្ត​លក្ខណៈ​គ្រួសា Honda CR-V ស៊េរី​ឆ្នាំ ២០១៩ ដែល​ជា​រថយន្ត លក់​ដាច់​បំផុត​នៅ​កម្ពុជា។
  • រថយន្ត Honda HR-V ជា​រថយន្ត​បែប​ស្ព័រ​ស៊ីវិល័យ។
  • រថយន្ត Honda Civic ដែល​ជា​រថយន្ត​បែប​ស្ព័រ​ស័ក្ដិសម​សម្រាប់​យុវវ័យ។

  • រថយន្ដ Honda City ជា​ប្រភេទ​រថយន្ដ Sedan ដែល​ល្បី​ខាង​ស៊ី​សាំង​តិច​ត្រឹម​តែ ៥ លីត្រ​ក្នុង ១០០ គ.ម។

នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​តាំង​បង្ហាញ​រថយន្ត​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ២ ខាង​មុខនេះ ក្រុមហ៊ុន​ក៏​មាន​ប្រូម៉ូសិន​ផ្ដល់​ជូន​តម្លៃ​ពិសេស និង​ថែម​ជូន​អត្ថប្រយោជន៍​ជា​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក ដល់​អតិថិជន​ដែល​នឹង​កក់ ឬ​ទិញ​រថយន្ត​ហុងដា (HONDA)។

មិន​តែ​ប៉ុណ្ណោះ​អតិថិជន​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​ជា ៖

១. ម៉ូតូ​ហុងដា Scoopy 2020

២. iPad Mini 5

៣. Air Cooler

៤. កាត​សាំង​ចំនួន ២ ០០០ លីត្រ

ក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន​ហុងដា​ក៏​មាន​កម្មវិធី​បើកបរ​សាកល្បង និង​ការ​លេង​ល្បែង​កម្សាន្ត​ទទួល​បាន​កាដូ​ជា​ច្រើន​សម្រាប់​អ្នក​ចូល​រួម​ផង​ដែរ។

គួរ​បញ្ជាក់​​ដែរ​ថា​រថយន្ដ Honda City 2019 ម៉ាស៊ីន 1.5L ស៊ី​សាំង​តិច​ត្រឹម​តែ ៥ លីត្រ ក្នុង ១០០ គ.ម ប៉ុណ្ណោះ រួម​ជា​មួយ​លក្ខណៈ​ពិសេសៗ​ជាច្រើន ដែល​ម៉ាក​ផ្សេង​មិន​ទាន់​មាន​បំពាក់​សម្រាប់​ប្រភេទ​រថយន្ត​ខ្នាត​តូច​ដូច​គ្នា​ដូច​ជា ប្រព័ន្ធ​ជួយ​សន្សំ​សំចៃ​ប្រេង Econ mode, ប្រព័ន្ធAudio និង​ម៉ាស៊ីន​ត្រជាក់​អូតូ បញ្ជា​ដោយ Touch Screen, ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​សម្រាប់​កៅអី​ជួរ​ក្រោយ និង​ ប្រព័ន្ធ​ទប់​លំនឹង កុំ​ឲ្យ​ក្រឡាប់​នៅ​ពេល​បត់​ស្ទើរ រឺ​បត់​ជ្រុល (VSA & ABS)៕

អត្ថបទ៖ សុខហេង