ឈិត​ សេរីវណ្ណថង​ រំពឹង​ថា​ខ្លួន​សម្រេច​ក្ដី​ស្រមៃ​ ពេល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

  • 2019-08-08 03:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ សង្ឃឹម​ថា​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩​ជាប់ ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​ចង់​សិក្សា​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​តទៅ​មុខ​ទៀត។​

កីឡាករ ឈិត សេរីវណ្ណថង កន្លងទៅ

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​នឹង​ចូលរួម​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ជា​ថ្មី​ទៀត​ ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ថា​ត្រូវ​ប្រឡង​នៅ​មណ្ឌល​ណា​ នៅ​ឡើយ​ទាល់តែ​ជិត​ដល់​តែ​ម្ដង​ទើប​ដឹង។​ សម្រាប់​ឆ្នាំ​នេះ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ គឺ​ដាក់​ប្រឡង​ស្វ័យ​រិន​ថ្នាក់​វិជ្ជាសាស្ត្រ​សង្គម។​

វណ្ណថង ប្រកួតកន្លងទៅ

ម្ចាស់​ពាន​រង្វាន់​ ISI​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​រៀន​ត្រៀម​សម្រាប់​ប្រឡង​នេះ​ដែរ​ គឺ​ចំណាយ​ពេល​បាន​ប្រហែល​៣​ខែ ពោល​ផ្ដោត​ខ្លាំង​លើ​មុខ​ដូច​ជា​ គណិតវិទ្យា​ ខ្មែរ​ និង​ប្រវត្តិវិទ្យា។​ ចំពោះ​ការ​ប្រឡង​លើក​នេះ​ គឺ​សង្ឃឹម​ច្រើន​ ព្រោះ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​ វា​ខុស​ពី​ឆ្នាំ​មុន​រវល់​ជាប់​ប្រកួត​ជា​ហូរហែ។​ វណ្ណថង​ មិន​ត្រឹម​រៀន​ខ្លួន​ឯង​ទេ​ គឺ​បាន​ជួល​គេ​មក​បង្រៀន​ដល់​ផ្ទះ​ និង​ឆ្លៀត​រៀន​គួរ​ឯកជន​នៅ​ខាង​ក្រៅ​ថែម​ទៀត​ផង។​

កីឡាករ ឈិត សេរីវណ្ណថង កន្លងទៅ

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង។​ ចំពោះ​សម័យ​ប្រឡង​បាក់ឌុបឆ្នាំ​២០១៩​នេះ​ គឺ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១៩​ ដល់​ទី​២០​ ខែ​សីហា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី