Xavi ដឹក​នាំ​ប្រកួត​​បាត់ ២​ពិន្ទុ​ហើយ ស៊យ​អី​បាត់​ស្បែក​ជើង​ម្ខាង​ទៀត​

  • 2019-08-07 13:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Barcelona លោក Xavi Hernendez បាន​ដឹកនាំ​ក្លឹប​កាតារ​ Al Sadd ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​ប៉ះ​នឹង​ក្លឹប Al-Duhail ក្នុង​កម្មវិធី AFC Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ ជើង​ទី ១។

ក្នុង​ប្រកួត​នោះ ក្លឹប​របស់ Xavi នាំ​មុខ​មួយ​គ្រាប់​នៅ​នាទី​ទី ៣០ ប៉ុន្តែ​ត្រូវ​បាន​គូ​ប្រកួត​តាម​ទាន់​មុន​ចប់​តង់​ទី ១ ហើយ​ក៏​ស្មើ​រហូត​ដល់​ចប់​ការ​ប្រកួត។ នេះ​ក៏​អាច​ជា​លទ្ធផល​ល្អ​សម្រាប់​ក្លឹប Al Sadd ដោយ​សារ​តែ​ក្លឹប​មួយ​នេះ ស្មើ​នៅ​ក្រៅ​ដី។

យ៉ាងណាក៏ដោយ Xavi ហាក់​បី​ទប់​កំហឹង​មិន​ជាប់ ក៏​ទាត់​ដប​ទឹក​នៅ​លើ​ទីលាន ដោយ​ប៉ើង​ទាំង​ដប​ ប៉ើង​ទាំង​ស្បែកជើង​ប៉ាតា​របស់​លោក​ម្ខាង​ទៀត​។

នេះ​គឺ​ដោយសារ​ តែ​លោក​មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​អាជ្ញាកណ្ដាល ដែល​មិន​បាន​ផ្ដល់​បាល់​ពិន័យ ១១​ម៉ែត្រ​ដល់​ក្លឹប​របស់​លោក នៅ​នាទី​ចុង​ក្រោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម