បង្ហើប​ពី កាលបរិច្ឆេទ​នៃ​ការ​បិទ​បញ្ចប់​ទីផ្សារ​កីឡាករ​រដូវក្ដៅនៅលីគ​កំពូលៗ​អឺរ៉ុប

  • 2019-08-08 12:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​កីឡាករ​នៅ​ទ្វីប​អឺរ៉ុប​នឹង​បិទ​ក្នុង​ពេល​វេលា​ខុសៗ​គ្នា។ មាន​តែ​លីគ​កំពូល​អ៊ីតាលី​ និង​លីគ​កំពូល​អង់គ្លេស​ទេ ដែល​បិទ​ទីផ្សារ​កីឡាករ​មុន​ពេល​ដែល​រដូវ​កាល​ចាប់​ផ្ដើម។ ខាង​ក្រោម​នេះ​ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ ទីផ្សារ​នៅ​តាម​លីគ​កំពូល​ៗ​នៃ​អឺរ៉ុប៖

  • លីគ​កំពូល​អង់គ្លេស Premier League៖ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី៨ ខែ​សីហា ម៉ោង ១១​យប់ (ម៉ោង​នៅ​កម្ពុជា)។

  • លីគ​កំពូល​អ៊ីតាលី Serie A៖ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា។

  • លីគ​កំពូល​អេស្ប៉ាញ La Liga៖ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា។

  • លីគ​កំពូល​អាល្លឺម៉ង់ Bundesliga៖ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា។

  • លីគ​កំពូល​បារាំង​ Ligue 1៖ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា។

សូម​បញ្ជាក់​ផង​ដែរ​ថា លីគ​ទាំង​អស់​អាច​លក់​កីឡាករ​ចេញ​បាន នៅ​ពេល​ទីផ្សារ​កីឡាករ​បាន​បិទ ក៏​ប៉ុន្តែ​មិន​អាច​ទិញ​កីឡាករ​ចូល​បាន​ទេ៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហ៊ីម រស្មី