មកដឹងចំណុចខុសគ្នារវាង Galaxy Note10 និង Note10+ មុនសម្រេចចិត្តទិញ
- 2019-08-08 06:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណុចខុសគ្នារវាង Galaxy Note10 និង Note10+ មុនសម្រេចចិត្តទិញ
ចន្លោះមិនឃើញ
Galaxy Note10 និង Note10+ បានប្រកាសចេញដំណាលគ្នាកាលពីព្រឹកមិញនេះ ដែលស្មាតហ្វូនទាំងពីរម៉ូដែលនេះ មានលក្ខណៈខុសគ្នាមួយចំនួន។ ចង់ដឹងខុសគ្នាត្រង់ណាខ្លះ តាមដានការរៀបរាប់ត្រួសៗដូចតទៅ ៖
អេក្រង់ ៖ Note10 មានទំហំ ៦,៣ អ៊ីញអាចបង្ហាញរូបកម្រិត FHD+ ធៀបនឹង ៦,៨ អ៊ីញរបស់ Note10+ អាចបង្ហាញរូបកម្រិត QHD+
កាមេរ៉ាក្រោយ ៖ លើ Note10 មាន ៣ គ្រាប់ (១៦ MP ប្រភេទ Ultra-Wide, ១២ MP ប្រភេទធម្មតា និង ១២ MP ប្រភេទ Telephoto) ហើយលើ Note10+ មាន ៤ គ្រាប់ មានលើសនូវកាមេរ៉ាវាស់ជម្រៅ ToF
ទម្ងន់ ៖ Note10 មានទម្ងន់ ១៦៨ ក្រាម និង Note10+ ទម្ងន់ ១៩៦ ក្រាម
ទំហំថ្ម ៖ ៣៥០០ mAh ធៀបនឹង ៤៣០០ mAh
- អង្គផ្ទុក ៖ ២៥៦ GB សម្រាប់ Note10 ចំណែក Note10+ មានជម្រើស ២៥៦ GB និង ៥១២ GB
RAM ៖ លើ Note10 មានទំហំ ៨ GB ធៀបនឹង ១២ GB លើ Note10+
រន្ធដោតមេមូរី ៖ មិនមានលើ Note10 ប៉ុន្តែមានលើ Note10+
ជម្រើសពណ៌ ៖ មានពណ៌ Aura Glow, Aura White, Aura Black ដូចគ្នា ប៉ុន្តែ Note10+ មានលើសពណ៌ Aura Blue
ក្រៅពីចំណុចខុសគ្នាទាំងប៉ុន្មានខាងលើនេះ Galaxy Note10 និង Galaxy Note10+ គឺមានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុងទៅហើយ ដូចជាប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និងប៊ិច S-Pen ជំនាន់ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម៕
ចុចអាន ៖ មូលហេតុពិតដែលស្មាតហ្វូន Note 10 គ្មានរន្ធដោតកាស