ច្បាស់ហើយ! ស្មាតហ្វូនអាចប្រើ 5G ដំបូងគេបង្អស់នៅកម្ពុជាគឺ Huawei Mate 20 X (5G)

  • 2019-08-08 07:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 20 X (5G) គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​បញ្ជាក់​ថា​អាច​ប្រើ​បណ្ដាញ​សេវា 5G បាន បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​លើ​បណ្តាញ​សេវា​របស់​ក្រុមហ៊ុន Metfone ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​មួយ​នៅ​ប្រទេស​កម្ពុជា។ កំពូល​ស្មាតហ្វូន​នេះ នឹង​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ដល់​ប្រជាជន​កម្ពុជា លើ​ការ​ប្រើប្រាស់​បណ្តាញ​សេវា 5G ជា​មួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​និង​ចុង​ក្រោយ​បំផុត។

កំពូល​ស្មាតហ្វូន Huawei Mate 20 X (5G) គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រើ​បណ្តាញ​សេវា 5G ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ចុង​ក្រោយ​បង្អស់​របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែល​ធ្វើ​ឲ្យ​​ស្មាតហ្វូន​នេះ ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដំណើរ​ការ​បណ្ដាញ​សេវា​ 5G។

​ស្មាតហ្វូន​នេះ​មាន​អេក្រង់​ទំហំ​ធំ​រហូត ៧,២​ អ៊ីញ និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ Leica multi-focal imaging។ លើស​ពី​នេះ​ទៅ​ទៀត Huawei Mate 20 X (5G) ដំណើរ​ការ​ដោយ​ប្រព័ន្ធ​សាកថ្ម 40W SuperCharge សាក​ថ្ម​បាន​លឿន​ដូច​រន្ទះ ថាមពល​ថ្ម​ធំ​មហាសាល​ទំហំ 4200 mAh។

ការ​បញ្ជាក់​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សេវា 5G ដំបូង​គេ​បង្អស់​នេះ គឺ​មិនមែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ពិភព​លោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជា​ស្មាតហ្វូន​ដំបូង​គេ​បង្អស់​ដែល​អាច​ប្រើ 5G បាន។

កំពូល​ស្មាតហ្វូន​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ចុង​ក្រោយ​បង្អស់​លើ​បណ្តាញ​សេវា 5G នៅ​លើ​ការ​ប្រើប្រាស់​ស្មាតហ្វូន។ រង់ចាំ​តាមដាន​ទាំងអស់​គ្នា ពី​ការ​ប្រកាស​លក់​ជា​ផ្លូវការ នៃ​ការ​មក​ដល់​នៃ​កំពូល​ស្មាតហ្វូន Huawei Mate 20 X (5G)។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖

  • Website: https://consumer.huawei.com/kh/
  • Facebook: https://www.facebook.com/huaweimobilekh

អត្ថបទ៖ សុខហេង