Song Hye Kyo ធ្លាប់សាងស្នេហ៍ជាមួយតារាប្រុស ៣ នាក់ ផ្ដើមដោយហេតុផលតែមួយ

  • 2019-08-12 02:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទន្ទឹម​នឹង​ជោគ​ជ័យ​ជាមួយ​នឹង​អាជីព​ការងារ​ជា​តារា​សម្ដែង Song Hye Kyo ហាក់​បី​ដូចជា​មិន​សម​ប្រកប​ជាមួយ​នឹង​រឿង​ស្នេហា​នោះ​ទេ​។ តារា​ស្រី​ល្បី​ឈ្មោះ Song Hye Kyo ដែល​ទើប​តែ​មាន​រឿង​អាស្រូវ​ជាមួយ​នឹង Song Joongki កាល​ពី​ថ្មី​ៗនេះ ដោយ​អ្នក​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​បន្ទាប់​ពី​រៀប​ការ​មិន​ដល់​ ២ ឆ្នាំ​ផង​។

យ៉ាង​ណា​មិញ Song Joongki មិន​មែន​ជា​បុរស​ទី ១ ទេ​ដែល​ស្រីស្អាត Song Hye Kyo មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នោះ​ ពោល​គឺ​នៅ​មាន​តារា​ប្រុស​ ២ រូប​ទៀត​ ដែល​តួ​ឯក​ស្រី​ម្នាក់​នេះ​ធ្លាប់​ទាក់​ទង។ តួ​ឯក​ស្រី​រឿង បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍ ធ្លាប់​ជា​គូស្នហ៍​ជា​មួយ​នឹង​តួឯក​ប្រុស​ដូចជា​៖

១. LEE BYUNG HUN

បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ដោយ​សារ​តែ​ថត​រឿង All In ​ជាមួយ​គ្នាកាល​ពី​ឆ្នាំ ២០០៣​។ កាល​នោះ Song Hye Kyo ទើប​តែ​អាយុ ២២ ឆ្នាំ​ប៉ុណ្ណោះ​ ចំណែក​ឯ​ខាង​ប្រុស​មាន​អាយុ​រហូត​ដល់ ៣៣ ឆ្នាំ។ ពួក​គេ​បែក​បាក់​គ្នា​ដោយ​សារ​មិន​មាន​ពេល​គ្រប់​គ្រាន់​ឲ្យគ្នា​ ។

២. Hyun Bin

មិន​ខុស​ពី​អ្នក​ដំបូង​ទេ ពួក​គេ​ស្រឡាញ់​គ្នា​ដោយ​សារ​ថត​រឿង​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១១។ ពួក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​បន្ទាប់​ពី​ថត​រឿង​ចប់ ដែល​រឿង​នោះ​មាន​ចំណង​ជើង​ថា Worlds Within។ ពួក​គេ​ស្រឡាញ់​គ្នា​បាន​ ៣ ឆ្នាំ ហើយ​ក៏​បាន​​បែក​គ្នា​។ មូល​ហេតុ​ដែល​បែក​គ្នា ​ដោយ​សារ​ខាង​ប្រុស​ចូល​ហាត់​ទាហាន​។

៣. Song Joongki

ពួក​គេ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ដោយ​សារ​តែ​ថត​រឿង Descendants of the Sun ដែល​ជា​រឿង​មួយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពេញ​អាស៊ី​។ ពួក​គេ​បាន​ឈាន​ដល់​ការ​រៀប​ការ​កាល​ពី​ថ្ងៃទី៣១ ​ខែ តុលា ឆ្នាំ ២០១៧។ ជា​អកុសល​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៩ ពួក​គេ​បាន​ដល់​ដំណាក់​កាល​លែង​លះ​គ្នា ដោយ​សារ​អតីតី​ស្វាមី​បាន​ដាក់​ពាក្យ​បណ្ដឹង​មុន​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា