បើកឆាកលីគ Liverpool ឈ្នះក្រុម Norwich ៤-១ តែរបួសកីឡាករសំខាន់ម្នាក់
- 2019-08-09 23:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឆាកលីគ Liverpool ឈ្នះក្រុម Norwich ៤-១ តែរបួសកីឡាករសំខាន់ម្នាក់
ចន្លោះមិនឃើញ
ក្រុម Liverpool បានយកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេស កាលពីយប់មិញនេះ។
ក្រុមរបស់លោក Klopp ហាក់មិនពិបាកឡើយសម្រាប់រដូវកាលថ្មីនេះ ជាពិសេសប៉ះក្រុម Norwich សម្រាប់ប្រកួតដំបូង។ ៤គ្រាប់ដែលធ្វើបានកាលពីយប់មិញនេះ គឺជាការធ្វើចូលទីខ្លួនឯងរបស់ Grant Hanley ១គ្រាប់ Salah ១គ្រាប់ Van Dijk ១គ្រាប់ និង Origi ១គ្រាប់។ ខណៈដែលខាង Norwich វិញ រកបានដោយ Teemu Pukki ។
ត្បិតតែឈ្នះបានច្រើនគ្រាប់នេះមែន ប៉ុន្តែ Liverpool មានបញ្ហាកើតឡើងមួយទៅហើយ គឺអ្នកចាំទីដៃទី១របស់គេ Alisson បានរងរបួសអំឡុងពេលប្រកួតយប់មិញ។ គេមិនទាន់ដឹងទេថារបួសនេះធ្ងន់ធ្ងរកម្រិតណា ប៉ុន្តែគ្រាន់តែច្បាស់មិនស្រាលប៉ុន្មាននោះទេ៕