មុន​ប៉ះ​គ្នា គ្រូ​ម៉ាឡេស៊ី ​ធ្លាប់​និយាយ​ថា​កម្ពុជា មិន​មែន​ជា​ដៃ​គូ​ឡើយ​

  • 2019-08-10 00:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោ​ព្រៃ​កម្ពុជា កំពុង​បង្ក​ព្យុះ​ភ្លៀង​និង​គេ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U18 Championship ​នៅ​ប្រទេស​វៀតណាម ​ក្រោយ​ពី​ឈ្នះ​ថៃ​ ៤-៣។

ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម៉ាឡេស៊ី​ទៀត​នៅ​ថ្ងៃ​ស្អែក វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​ដែល​ជា​ប្រកួត​ទី​៣​ក្នុង​ពូល B ​នេះ។ គ្រប់​គ្នា​ប្រហែល​ជា​នៅ​ចាំ​បាន​ថា ​លោក Brad Maloney ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម U18 ​ម៉ាឡេស៊ី ​ធ្លាប់​លើក​ឡើង​ថា​ក្រុម​របស់​លោក​កំពុង​ទន្ទឹង​រង់ចាំ​ប៉ះ​ក្រុម​ខ្លាំង​៣​ក្នុង​ពូល B ​នេះ គឺ​វៀតណាម ថៃ​និង​អូស្ត្រាលី។ ដោយ​លោក​បាន​ចាត់​ទុក​ក្រុម​កម្ពុជា ​មិន​មែន​ជា​ដៃ​គូ​ស្វិតស្វាញ​របស់​ក្រុម​ម៉ាឡេស៊ី ​នា​ពាន​រង្វាន់ AFF U18 ​នេះ។

ក្នុង​ពូល B ​មាន​ក្រុម​ដល់​ទៅ​៦​ឯ​ណោះ ​គឺ​ម្ចាស់​ផ្ទះ​វៀតណាម ​ថៃ ​អូស្ត្រាលី ​ម៉ាឡេស៊ី ​សិង្ហបុរី ​និង​កម្ពុជា ​ដែល​ជា​ក្រុម​ទើប​បង្ក​ភាព​ភ្ញាក់​ផ្អើល​ឈ្នះ​ថៃ​កាល​ពី​ម្សិលមិញ​នេះ៕

ប្រភព៖ foxsports   អត្ថបទ៖ ប្រុស យុទ្ធ