​វីដេអូ​ Galaxy Note 10 ​អ្នក​មើល​ ៤ ម៉ឺនដង​ផ្សាយ​ខុស​បច្ចេកទេស​

  • 2019-08-10 05:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​ពាណិជ្ជកម្ម​​ថ្មី​របស់​ក្រុមហ៊ុន​ Samsung ​ដែល​បង្ហាញ​​ពី​តួ​ខ្លួន​ពី​ចំហៀង​របស់ Galaxy Note 10 និង Note 10+ ទាំង​ពីរ​ ​ត្រូវ​បាន​គេ​រកឃើញ​ថា ​មាន​កំហុស​បច្ចេកទេស។

តួ​ខ្លួន​ពី​ចំហៀង​នៃ​ស្រឡាយ​ស្មាតហ្វូន​ Note 10

​នៅ​លើ​វិបសាយ​ផ្លូវការ​ ​បាន​សរសេរ​ថា ស៊ុមព័ទ្ធជុំវិញតួខ្លួនផលិតពីដែកអ៊ីណុក តែការពិតផលិតពីអាលុយមីញ៉ូម។

​យ៉ាងណាមិញ ​ក្រោយ​ហេតុការណ៍​នោះ​ ​ក្រុមហ៊ុន​បាន​ចេញ​មក​បញ្ជាក់​ពី​ព័ត៌មាន​ចុងក្រោយ​​ប្រាប់​សារព័ត៌មាន​ TheVerge ថា​​ បន្ទះ​មួយ​ជុំ​ស្មាតហ្វូន​ប៊ិច​នោះ​ ​គឺ​ផលិត​ឡើង​ពី​សារធាតុ​អាលុយ​មីញ៉ូមពិតមែន ដូច​ដែល​ក្រុមហ៊ុន​ផ្សេង​បាន​យក​ទៅ​ដាក់​លើ​ទូរសព្ទ​ពួក​គេ​ តួយ៉ាង​ដូច​​​ iPhone X, iPhone XS Max ជាដើម។

កំហុសដែលរកឃើញ

​នរណា​ៗ​ក៏​មាន​កំហុស​ជៀស​មិន​រួច ​ក៏​ប៉ុន្តែ​សម្រាប់​កំហុស​ការ​ផ្សាយ​ពាណិជ្ជកម្ម​ធំ​ដុំ​បែប​នេះ ខាង​អ្នក​គ្រប់គ្រង​ក៏​ដូច​ជា ​បុគ្គលិក​ផ្នែក Marketing​​ ​នឹង​ត្រូវ​ឈឺក្បាល​មិន​តិច​ទេ។ ​ជាង​នេះ​ទៀត​ កំហុស​នេះ​ទើប​តែ​រក​ឃើញ ​ពេល​ចប់​ការ​ប្រកាស Unpacked ​ហើយ ​តើ​ចឹង​ ពេល​ពិធីករ​ឡើង​ប្រកាស​នោះ ​និយាយ​ Script តួ​ខ្លួន​ពី​ចំហៀង​​ Note 10 ​ផលិត​​ឡើង​ដោយ​សារធាតុ​អាលុយ​មីញ៉ូម ​ឬ​ក៏​ដែក?

ជួយ​គិត​គ្នា​តិច​មើល៎! ​​

-ចុចអាន៖ ឆ្នាំង​សាក​មួយភ្លែតពេញបឹបទាំង ១០ ​តម្លៃសមរម្យ ល្អ​ប្រើ​ជាមួយ​​ ​Note 10+

-ចុចអាន៖ Galaxy Note 10 មាន​ចំណុច​ណាខ្លះ​ខ្លាំង​ជាង​ Note 9?

-ចុចអាន៖ Note​ ​10​ គ្មានរន្ធដោតកាសមែន តែក្រុមហ៊ុនថែមកាសឲ្យមួយ Free

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី