មិនធ្លាប់ដឹង! ញ៉ាំស៊ុតមួយគ្រាប់រាល់ថ្ងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

  • 2019-08-11 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្តល់នូវប្រូតេអ៊ីនពេញលេញ

ស៊ុតមួយគ្រាប់មានអាស៊ីតអាមីណេសំខាន់ៗទាំងអស់ ៦ក្រាម ដែលនឹងបង្កើតជាប្រូតេអ៊ីនបាន។ នេះគឺជារឿងដ៏សំខាន់ដោយសារតែវាគឺជារបស់មួយដែលរាងកាយមិនអាចបង្កើតដោយខ្លួនឯងបាន។ ស៊ុតពណ៌សផ្ទុកទៅដោយប្រូតេអ៊ីនស្ទើរតែពាក់កណ្តាល ហើយមានតែផ្នែគតូចមួយប៉ុណ្ណោះដែលជាខ្លាញ់ និងកូឡេស្តេរ៉ុល។

មានជីវជាតិយ៉ាងច្រើន

មានន័យថា ស៊ុតមានជីវជាតិច្រើនដូចជា វីតាមីន ជាតិរ៉ែ អាស៊ីតអាមីណេជាងអាហារផ្សេងៗទៅទៀត។ ការញ៉ាំស៊ុតមួយគ្រាប់អ្នកនឹងទទួលបាន៖

ប្រូតេអ៊ីនដ៏មានគុណភាពខ្ពស់ សេឡេញ៉ូម ផូស្វ័រ ខូលីន វីតាមីន B12 អង់ទីអុកស៊ីដង់ចម្រុះដែលអាចជួយកោសិកាឲ្យមានសុខភាពកាន់តែល្អបាន

ជួយដល់កូឡេស្តេរ៉ុលល្អ

កូឡេស្ទេរ៉ុលនេះហៅថា HDL ដែលវាហាក់បីដូចជាកើនឡើងទៅលើមនុស្សដែលញ៉ាំស៊ុតចាប់ពីបីគ្រាប់ឡើងក្នុងមួយថ្ងៃ។ ចំណែកឯកូឡេស្តេរ៉ុលអាក្រក់ឬហៅថា LDL ក៏កើនឡើងដែរ។ ប៉ុន្តែស៊ុតមួយគ្រាប់ៗមានភាពខុសៗគ្នាដូច្នេះវាក៏ពិបាកនឹងធ្វើឲ្យអ្នកទទួលទានទទួលបានប្រយោជន៍ច្រើន ឬផលអាក្រក់ណាស់។

បន្ថយជាតិខ្លាញ់ Triglycerides

គ្រូពេទ្យបានធ្វើតេស្តអ្នករកមើលជាមួយនឹងកូឡេស្តេរ៉ុលទាំងល្អ និងអាក្រក់។ ការថយចុះរបស់ខ្លាញ់ប្រភេទ Triglycerides គឺល្អជាងសម្រាប់សុខភាពអ្នក។ ការញ៉ាំស៊ុត ជាពិសេសស៊ុតដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ហាក់បីដូចជា ធ្វើឲ្យកម្រិតខ្លាញ់ Triglycerides ចុះទាបបាន។

បន្ថយឱកាសកើតជំងឺដាច់សរសៃឈាមខួរក្បាល

តាមការសិក្សាបានបង្ហាញថា ការញ៉ាំស៊ុតមួយថ្ងៃមួយគ្រាប់រាល់ថ្ងៃប្រហែលជាបន្ថយការប្រឈមមុខបាន។ ក្នុងការសិក្សារបស់ជនជាតិចិនថ្មីៗនេះ អ្នកដែលញ៉ាំស៊ុតប្រហែលមួយគ្រាប់ក្នុងមួយថ្ងៃទំនងជាបន្ថយការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនបានញ៉ាំរហូតដល់ ៣០ភាគរយឯណោះ។

បេះដូងមានសុខភាពល្អ

តើគួរឲ្យភ្ញាក់ផ្អើលទេ? វាគឺជាការពិត។ សរុបទៅ អ្នកដែលញ៉ាំស៊ុតកាន់តែច្រើនហាក់បីដូចជាមិនបង្កើនឱកាសនៃការកើតជំងឺបេះដូងឡើយ។ ទោះបីជាអ្នកមានជំងឺត្រៀមនឹងជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទទី២ក៏ដោយ ក៏អាចមានសុខភាពបេះដូងល្អក្រោយពីញ៉ាំអាហារមានស៊ុតច្រើនដែរ។ តាមការសិក្សារបស់ប្រជាជនចិនថ្មីៗនេះបានឲ្យដឹងថា អ្នកដែលញ៉ាំស៊ុតមួយថ្ងៃមួយគ្រាប់ទំនងជាមិនងាយស្លាប់ជាងអ្នកមិនញ៉ាំដោយសារតែជំងឺបេះដូងរហូតដល់ ២០ភាគរយឯណោះ៕

ប្រភព ៖ health.com.kh