ហេតុអ្វីត្រូវប្តូរប្រេងម៉ាស៊ីនរថយន្ត ហើយគួរប្តូរពេលណាទើបល្អ?

  • 2019-08-11 03:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​ដែល​សំខាន់​ជាង​គេ​ក្នុង​ការ​ថែទាំ​ម៉ាស៊ីន​រថយន្ត​គឺ ប្រេង​ម៉ាស៊ីន។ ការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ីន​សុទ្ធ​និង​ត្រឹម​ត្រូវ​ជួយ​ឲ្យ​ម៉ាស៊ីន​នៅ​តែ​រក្សា​ដំណើរ​ការ​ល្អ​និង​យូរ​អង្វែង។ ប្រេង​ម៉ាស៊ីន​ជួយ​ផ្សើម​រំអិល កាត់​បន្ថយ​សំណឹក​ផ្សេងៗ​ដែល​ជួយ​​ឲ្យ​គ្រប់​កន្លែង​ក្នុង​ម៉ាស៊ីន​ដំណើរ​ការ​បាន​ល្អ ជាមួយ​គ្នា​នោះ​ដែរ​ប្រេង​ម៉ាស៊ីន​ក៏​ជា​ចំណែក​មួយ​ជួយ​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន​ដែល​អនុញ្ញាត​​ឲ្យ​រថយន្ត​នៅ​តែ​ដំណើរ​ការ​បាន​ល្អ​ទោះ​ជិះ​ផ្លូវ​ឆ្ងាយ​ច្រើន​គីឡូម៉ែត្រ​ក៏​ដោយ។

ការ​ប្រើប្រាស់​រថយន្ត​ជា​ប្រចាំ​ក្តី ពុំ​ប្រើប្រាស់​សោះ​ក្តី ប្រេង​ដែល​ស្ថិត​ក្នុង​ម៉ាស៊ីន​នឹង​មាន​ប្រតិកម្ម ចុះ​ខ្សោយ​លទ្ធភាព​ទៅ​តាម​ចម្ងាយ​ចរ​ ​ឬ​រយៈពេល​ដែល​យើង​ប្រើប្រាស់​ឬ​ទុក​រថយន្ត ដែល​ធ្វើ​​ឲ្យ​ពេល​បើកបរ​ម៉ាស៊ីន​កើន​កម្ដៅ​ជាង​មុន ឬ​ឈាន​ដល់​ដំណាក់​កាល​លែង​ដំណើរ​ការ​តែ​ម្ដង Engine Stuck (គប់ប៉េ) បើ​យើង​ប្រើប្រាស់​លើស​កាល​កំណត់​យូរ​ពេក។ បើ​យោង​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ ស្ថានភាព​ផ្លូវ និង​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា យើង​គួរ​ផ្លាស់​ប្ដូរ​ប្រេង​និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទូទៅ (គ្រឿង​ក្រោម) រៀងរាល់ ៣ ខែ​ឬ ៥ ០០០ គីឡូម៉ែត្រ​ម្តង។ ការ​ធ្វើ​បែប​នេះ​ជា​ប្រចាំ រថយន្ត​លោក​អ្នក​នឹង​ដំណើរ​ការ​បាន​យូរ​អង្វែង និង​សុវត្ថិភាព​ជានិច្ច។

ប្ដូរ​ប្រេង​រៀង​រាល់ ៣ ខែ ឬ ៥ ០០០ គីឡូម៉ែត្រ
ប្រេង​អស់​គុណភាព ប្រើ​ប្រាស់​យូរ​ពេក

ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ថា ការ​ប្ដូរ​ប្រេង និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​​ឲ្យ​បាន​ទៀង​ទាត់​តាម​កាល​កំណត់​គឺ​សំខាន់។ ហើយ​បើ​ចង់​ដឹង​ថា​តើ​រថយន្ត លោក​អ្នក​ប្ដូរ​ប្រេង​ម្ដង​អស់​ប៉ុន្មាន? លោក​អ្នក​​ជា​ម្ចាស់​រថយន្ត Toyota និង Lexus ថ្មី​ឬ​មួយ​ទឹក​គ្រប់​ម៉ូដែល​ អាច​ទំនាក់​ទំនង​​ទៅ​កាន់​ ​យានដ្ឋាន តូយ៉ូតា (កម្ពុជា) ដើម្បី​សាក​សួរ​តម្លៃ ក៏​ដូច​ជា​ប្រឹក្សា​យោបល់​ផ្សេងៗ​បាន​ តាម​រយៈ​លេខ​ 017 333 719។

យានដ្ឋាន តូយ៉ូតា (កម្ពុជា) មាន​អ្នក​ជំនាញ​ច្បាស់លាស់​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ដើម្បី​ថែទាំ និង​ជួសជុល​គ្រប់​ម៉ូដែល​ទាំង​អស់​នៃ​រថយន្ត TOYOTA & LEXUS មិន​ថា​រថយន្ត​ថ្មី ឬ​ក៏​មួយ​ទឹក​ក៏​ដោយ។ កាន់​តែ​ពិសេស​សម្រាប់​ម្ចាស់​រថយន្ត TOYOTA & LEXUS ដែល​មាន​បញ្ហា​គ្រឿង​បន្លាស់ គឺ​យាន​ដ្ឋាន​យើង​ខ្ញុំ​ប្រើប្រាស់​តែ​ប្រេង​ម៉ាស៊ីន និង​គ្រឿង​បន្លាស់​សុទ្ធ​ ១០០% ជាមួយ​ការ​ធានា​ត្រឹមត្រូវ ដែល​ត្រូវ​បាន​គេ​ផលិត​ឡើង​យ៉ាង​ជាក់លាក់​សម្រាប់​ប្រភេទ​រថយន្ត​នីមួយៗ​របស់​លោក​អ្នក។ ហើយ​ក្នុង​កំឡុង​ពេល​នេះ​ យានដ្ឋាន តូយ៉ូតា (កម្ពុជា) ក៏​មាន​ការ​បញ្ចុះ​តម្លៃ ចំពោះ​សេវាកម្ម​ប្ដូរ​ប្រេង​ផង​ដែរ។

នាំ​យក​រថយន្ត​លោក​អ្នក​​ទៅ​កាន់​​យាន​ដ្ឋាន តូយ៉ូតា (កម្ពុជា) ថ្ងៃ​នេះ ដើម្បី​ប្រាកដ​ថា​រថយន្ត​លោក​អ្នក​ទទួល​បាន​គ្រឿង​បន្លាស់​សុទ្ធ​ ១០០% និង​ជួសជុល​ដោយ​អ្នក​បច្ចេកទេស​ដែល​ទទួល​ស្គាល់​ដោយ​រោងចក្រ​តូយ៉ូតាជប៉ុន។ សូម​ធ្វើ​ការ​ទំនាក់​ទំនង​​ដើម្បី​ណាត់​ទុក​ជា​មុន ដើម្បី​ងាយ​ស្រួល​សម្រាប់​ការ​រៀប​ចំ​គ្រឿង​បន្លាស់​ផ្សេងៗ និង​ជៀសវាង​ការ​ចំណាយ​ពេល​រង់​ចាំ​យូរ។ លោក​អ្នក​អាច​​ទំនាក់ទំនង​តាម​រយៈ ៖

  • ទូរសព្ទ​ ៖ 017 333 719 / 017 222 857
  • Facebook ៖ https://www.facebook.com/toyotacambodiaaftersales
  • វិបសាយ​ ៖ http://toyota.com.kh/en

អត្ថបទ៖ សុខហេង

អត្ថបទថ្មី