ទីផ្សារកីឡាករនៅលីគកំពូលអង់គ្លេសបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយក្នុងនោះលីគកំពូលទាំងមូលចំណាយទឹកប្រាក់ជាង ១.៧ប៊ីលានដុល្លារ។
ក្លឹបភាគច្រើនសុទ្ធតែខាតក្នុងទីផ្សារកីឡាករ ដោយក្នុងនោះក្លឹបចំណូលថ្មី Aston Villa ជាអ្នកខាតខ្លាំងជាងគេ ដោយចំណាយជាង ១៧៣លានដុល្លារ ហើយមិនមានចំណូលអ្វីឡើយ ពីទីផ្សារកីឡាកររដូវក្ដៅនេះ។
ខណៈក្លឹបដែលចំណេញពីទីផ្សារមានតែ ៣ទេគឺ Liverpool, Crystal Palace និងក្លឹប Chelsea។
-
ក្លឹប Chelsea ជាក្លឹបដែលចំណេញច្រើនជាងគេ ក្នុងទីផ្សាររដូវក្ដៅនេះ ដែលចំណេញជាង ៩៣លានដុល្លារ ដោយចំណាយជាង ៥០លានដុល្លារ ហើយចំណូលដល់ទៅជាង ១៤៣លានដុល្លារ។ ចំណូលច្រើនបំផុតលក់ខ្សែបម្រើ Eden Hazard ចេញទៅ Real Madrid ដោយបានលើសពី ១០០លានដុល្លារ។ ចំណែកឯការចំណាយតិចវិញគឺដោយសារ Chelsea ជាប់បម្រាមក្នុងការនាំចូលកីឡាករ ប៉ុន្តែគេនៅតែអាចនាំចូលខ្សែបម្រើក្រូអាតកីឡាករ Mateo Kovacic។
-
ក្លឹប Crystal Palace ក្លឹបនេះចំណាយត្រឹមតែជិត ១០លានដុល្លារប៉ុណ្ណោះក្នុងទីផ្សាររដូវក្ដៅនេះ ហើយទទួលបានចំណូលរហូតដល់ ៦១លានដុល្លារ។ នេះដោយសារតែក្លឹបបានលក់ខ្សែការពារស្លាបស្ដាំ Aaron Wan Bissaka ទៅកាន់ Manchester United។
-
ក្លឹប Liverpool ក្លឹបនេះហាក់ស្ងប់ស្ងាត់ក្នុងទីផ្សារកីឡាកររដូវក្ដៅនេះ ដោយចំណាយត្រឹមតែជាង ២លានដុល្លារប៉ុណ្ណោះលើ ខ្សែការពារហុល្លង់វ័យក្មេងកីឡាករ Sepp van den Berg ហើយលក់កីឡាករមួយចំនួនដូចជា ខ្សែប្រយុទ្ធ Danny Ings និងអ្នកចាំទី Simon Mignolet ដែលបានចំណូលសរុបជាង ៤០លានដុល្លារ៕
ប្រភព៖
transfermarkt
អត្ថបទ៖ សេរី មង្គល