ចំនួនអ្នកស្លាប់ និងបាត់ខ្លួនកើនឡើងខ្លាំង ក្រោយព្យុះទីហ្វុងវាយប្រហារនៅចិន

  • 2019-08-12 01:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់ បាន​កើន​ឡើង​រហូត​ដល់ ៣២​នាក់​ហើយ​ខណៈ​ពេល​ដែល​អ្នក​បាត់​ខ្លួន ១៦​នាក់ ក្រោយ​ពេល​ដែល​ព្យុះ​ទីហ្វុង Lekima វាយ​ប្រហារ​ឆ្នេរ​ភាគ​ខាង​ត្បូង​ទីក្រុង​សៀងហៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ប្រជាជន​ជាង ១​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ឆ្នេរ​មុន​ពេល​ដែល​ខ្យល់​ព្យុះ​វាយ​ប្រហារ ហើយ​អ្នក​ជួយ​សង្គ្រោះ​ជាង ១៨០​ក្រុម និង​អ្នក​ពន្លត់​អគ្គិភ័យ ៣៦ ០០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ប្រុង​ប្រៀប​ធ្វើ​ប្រតិបត្តិការ។ លើស​ពី​នេះ​ទៀត ជើង​ហោះ​ហើរ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល​ខណៈ​ពេល​ដែល​រថភ្លើង​ល្បឿន​លឿន​រវាង​ទីក្រុង​សៀងហៃ ទៅ​កាន់​ទី​ក្រុង​ផ្សេង​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ព្យុះ​ទីហ្វុង​លើក​ទី ៩​ហើយ​ដែល​បាន​វាយ​ប្រហារ​មក​លើ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ ដែល​បណ្ដាល​ឲ្យ​ខាត​បង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាង ២,១​ប៊ីលាន​ដុល្លារ​ផង​ដែរ៕

ប្រភព៖ goodmenproject   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម