Mourinho ថា​​ Man City ឈុត​បម្រុង​ ល្អ​ជាង​ United, Arsenal និង​ Chelsea

  • 2019-08-12 04:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jose Mourinho ជឿជាក់​ថា​កុំ​ថា​ឡើយ​ Manchester City ឈុត​១១​នាក់​ដំបូង​ សូម្បី​ City ឈុត​បម្រុង​ក៏​នៅ​ល្អ​ជាង​ក្រុម​ Manchester United ផង។​

Mourinho

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ថែម​ថា​សូម្បី​តែ​ Chelsea, Arsenal ឬ​ Tottenham ក៏​គ្មាន​គីឡូ​ប្រជែង​ពាន​ជាមួយ​ Man City ដែរ​នៅ​រដូវ​កាល​ថ្មី​នេះ​គឺ​មាន​តែ​ Liverpool ប៉ុណ្ណោះ។​ នៅ​ពេល​សួរ​ថា​តើ​ Top 4 រដូវ​កាល​នេះ​បាន​ទៅ​ក្រុម​ណា​ខ្លះ Mourinho ឆ្លើយ​ថា៖ “Man City, Liverpool, Tottenham និង​ Man City (B)"។​

"នៅ​ពេល​ខ្ញុំ​មើល​ទៅ​ឈុត​បម្រុង​របស់​ Man City ទល់​នឹង​ West Ham ខ្ញុំ​គិត​ថា​សូម្បី​ក្រុម​ B របស់​ពួកគេ​ក៏​អាច​ប្រជែង​ពាន​លីគ​កំពូល​បាន​ដែរ"។ បុរស​វ័យ​៥៦​ឆ្នាំ​និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​ City ដែល​ដឹកនាំ​ដោយ​លោក​ Pep Guardiola គឺ​ជា​ជើង​ឯក​ Premier League រដូវ​កាល​មុន​ក្រោយ​ឈ្នះ​ Liverpool ១​ពិន្ទុ។​ ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​បាន​ឈ្នះ​ពាន​៣​ផ្សេង​ទៀត​មាន Community Shield, FA Cup និង​ League Cup៕​

ប្រភព៖ theguardian   ប្រែសម្រួល៖ សៀនហួរ