ប្លែក​ណាស់! Ronaldo និង Neymar បើ​ឆាក​ប្រយុទ្ធ​លើ​សង្វៀន

  • 2019-08-12 07:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បីល្បាញ​​របស់ Cristiano Ronaldo និង Neymar ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ទីលាន​បាល់ទាត់ ប៉ុន្តែ​ពេល​នេះ​ ពួក​គេ​ចេញ​មក​បង្ហាញ​សមត្ថភាព​​លើ​រេញ​សង្វៀន​វិញ​ម្ដង​​ដែល​​ជា​ការ​ថត​ពាណិជ្ជកម្ម​​ទូរសព្ទ​​របស់​ព័រទុយហ្គាល់។

វីដេអូ​​​នេះ​ត្រូវ​បាន​ថត​ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី ដែល​ជា​ទឹក​ដី​​របស់​ក្លឹប Juventus និង​បាន​​ល្បី​រាលដាល​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ បន្ទាប់​ពី​វីដេអូ​ពាណិជ្ជកម្ម​នេះ​​បាន​ចាក​ផ្សាយ​​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ប្រេស៊ីល។

ក្នុង​ពាណិជ្ជកម្ម​នេះ​បង្ហាញ​ពី​កីឡាករ​ល្បី​ឈ្មោះ​ទាំង​ពីរ​​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​លើ​សង្វៀន។ ប៉ុន្តែ​បន្ទាប់​ស្ដាប់​លក្ខខណ្ឌ​ពី​អាជ្ញាកណ្ដាល​ ​ប៉ះ​ហ្គង់​គ្នា​រួច​និង​ប្រយុទ្ធ​គ្នា​បាន​បន្តិច​ Neymar បាន​បង្វែរ​ការ​ប្រកួត​ទៅ​រាំ​បែប​ចង្វាក់​ភ្លេច​របស់​ប្រេស៊ីល​ទៅ​វិញ ធ្វើ​ឲ្យ Ronaldo ហួស​ចិត្ត​ជា​ខ្លាំង។ តោះ! ទៅ​មើល​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី