ចាប់តាំងពីដឹកនាំ Klopp ហាមកីឡាករ Liverpool ធ្វើរឿងមួយដាច់ខាត
- 2019-08-12 07:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់តាំងពីដឹកនាំ Klopp ហាមកីឡាករ Liverpool ធ្វើរឿងមួយដាច់ខាត
ចន្លោះមិនឃើញ
ចាប់តាំងពីក្លាយជាអ្នកចាត់ការទូទៅ Liverpool ក្នុងឆ្នាំ២០១៦ Jurgen Klopp បានដាក់បម្រាមមួយដល់កីឡាករទាំងអស់ហាមដាច់ខាតប៉ះផ្លាក "THIS IS ANFILED” ដែលនៅផ្លូវដើរចូលទីលាន។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ប្រាប់ថា កីឡាករទាំងអស់នឹងអាចប៉ះវាបានដរាបណាពួកគេឈ្នះពានលើកដំបូងឲ្យ Liverpool។ "ខ្ញុំបានប្រាប់កីឡាករមិនឲ្យប៉ះផ្លាក "This Is Anfield បើសិនពួកគេមិនទាន់ឈ្នះពាន។ វាជាសញ្ញានៃការគោរពដល់ក្លឹប។ ខ្ញុំខ្លួនឯងក៏មិនប៉ះវាដែរបើមិនទាន់ឈ្នះពាន"។ Klopp បាននិយាយដូច្នេះកាលពីប៉ុន្មានឆ្នាំមុន។
យ៉ាងណាក្រោយលើកពាន Champions League គេសង្កេតឃើញថាកីឡាករ Liverpool មានសិទ្ធប៉ះផ្លាក This Is Anfield ជាលើកដំបូងក្នុងការប្រកួតដែលពួកគេយកឈ្នះ Norwich City ៤-១ នៅ Premier League កាលពីសប្ដាហ៍មុន៕