អង្គ​រក្ស​ស្រី​ម្នាក់​ របស់​ Twice កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ងើច​សរសើរ​

  • 2019-08-12 09:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគ​ច្រើន​​តារា​កូរ៉េ​​សុទ្ធ​តែ​មាន​អង្គ​រក្សផ្ទាល់​ខ្លួន​ចាំ​ការពារ​ និង​ជា​ពិសេស​នោះ​គឺ​អង្គ​រក្ស​ប្រុស​ ដើម្បី​មាន​កម្លាំង​ខ្លាំង​ ក្នុង​ការ​​​ការ​ពារ​ជា​មួយ​អ្នក​គាំទ្រ​។ ប៉ុន្តែ​ នា​ពេល​ថ្មី​ៗ​នេះ​ អង្គ​រក្ស​ស្រី​ម្នាក់​របស់​ Twice កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ស្ងើច​សរសើរ​ពី​ភាព​អស្ចារ្យ​ និង​កាយ​វិការ​យក​ចិត្ត​ទុក​ដាក់​។

ហើយ​សកម្មភាព​ជា​ច្រើន​ ដែល​អ្នក​ការ​ពារ​រូប​នេះ បាន​ធ្វើ​​ ស​បញ្ជាក់​​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​ក្រុម​តារា​ចម្រៀង​ស្រី​របស់​ផលិត​កម្ម​ JPY។ មិន​ត្រឹម​តែ​ប៉ុណ្ណោះក៏​​មាន​រូប​ភាព​ពី​ការ​ញញឹម​រាក់​ទាក់​ទៅ​កាន់​អ្នក​គាំទ្រ​ផង​ដែរ​ ​ ។

អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ ភ្ញាក់​ផ្អើល​​ខ្លាំង​នោះ​គឺ​ នៅ​ពេល​ដែល​ សមាជិក​ម្នាក់​របស់​ Twice បាន​ចុះ​ពី​ក្នុង​ឡាន​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​ ហើយ​នាង​បាន​យក​ដៃ​ដាក់​បាំង​ ដើម្បី​កុំឲ្យ​ប៉ះ​ក្បាល​។ ដោយ​សារ​តែ​មើល​ឃើញ​ពី​សកម្មភាព​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ ដែល​ផលិត​កម្ម​មួយ​នេះ​បាន​ជ្រើស​យក​អ្នក​ការ​ពារ​ជា​ស្រី​បែប​នេះ​ និង​មាន​ភាព​សិទ្ធ​ស្និត​ច្រើន​ជាង​រក្ស​បុរស​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា