Tuchel សារភាពត្រង់ៗពីទំនាក់ទំនងរវាង PSG និង Neymar
- 2019-08-12 12:15:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel សារភាពត្រង់ៗពីទំនាក់ទំនងរវាង PSG និង Neymar
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹបយក្សបារាំងលោក Thomas Tuchel បាននិយាយប្រាប់ Canal Plus France កាលពីពេលថ្មីៗនេះថា Paris Saint Germain ត្រូវតែរកដំណោះស្រាយណាមួយ នៅពេលដែលគ្មានខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar។
លោកបាននិយាយថា៖ " យើងត្រូវតែទទួលស្គាល់ការពិត ហើយស្វែងរកដំណោះស្រាយសម្រាប់ក្រុមនៅពេលដែលអស់ពី Neymar ទៅ។ វាមិនអាចទៅរួចទេ ដែលរកកីឡាករមានកម្រិតដូចគេ ហើយយើងមិនអាចបាត់បង់គេទេ " ។
លោកក៏បានបង្ហើបថា Neymar កំពុងតែជាប់ចរចាជាមួយក្លឹបផ្សេងទៀត តែលោកមិនបញ្ចេញឈ្មោះទេ។ លោកក៏បង្ហាញពីចំណាប់អារម្មណ៍ ចង់ឲ្យ Neymar ចាប់ដៃគូជាមួយខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែរ។
គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន Marca ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានក្លឹបអេស្ប៉ាញធំៗ ២ គឺ Barcelona និង Real Madrid កំពុងតែតាមចែចូវ ខណៈក្នុងប្រកួតប៉ះនឹងក្លឹប Nimes មិនឃើញមានវត្តមានគេក្នុងក្រុមទេ៕