មួយ​ខែៗ PewDiePie កើប​លុយ​បាន​មិន​ចេះ​តិច​លាន​តាម​រយៈ​ប្រភព​ចំណូល​ធំ​ពីរ

  • 2019-08-13 01:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Felix Kjellberg ឬ​ឲ្យ​រហ័ស​នាម​ថា 'PewDiePie' ​សព្វថ្ងៃ​ជា​បុគ្គល​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​លើ​គេហទំព័រ YouTube ដែល​ប្រមូល​បាន Subscriber ​ច្រើន​ជាង ៩៨ លាន​នាក់។ យោង​តាម​ការ​សិក្សា​ចេញ​ពី Purple Moon Promotional Products ​បាន​បង្ហើប​ពី​ទំហំ​ចំណូល​ដែល​បុរស​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​អាច​រក​បាន​ក្នុង​មួយ​ខែៗ។

បុរស​វ័យ ២៩ ឆ្នាំ​ទទួល​បាន​ចំណូល​សរុប​ប្រមាណ ៨ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែៗ ដោយ​ចំណូល​មួយ​ផ្នែក​ធំ​ចេញ​ពី​ការ​លក់​ផលិតផល​រក​បាន​ខ្ទង់ ៦,៨ លាន​ដុល្លារ និង​ជាង ១,១ លាន​ដុល្លារ​ផ្សេង​ទៀត​កើប​ចេញ​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ​ដែល​មនុស្ស​រាប់​លាន​បាន​ចុច​ទស្សនា។

ក្នុង​បញ្ជី​គណនី​កើប​ចំណូល​ពី​ការ​លក់​ផលិតផល​បាន​ច្រើន​បំផុត​ទាំង ២០ រូប ក៏​មាន​ជើង​ខ្លាំង​ឯ​ទៀត​ដូច​ជា Dude Perfect ​រក​បាន​ជិត ៣ លាន​ដុល្លារ ខណៈ VanossGaming ​រក​បាន ២,២ លាន​ដុល្លារ និង Ninja ​ស្តេច​ហ្គេម Fortnite ​រក​បាន​ជិត ៣ សែន​ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AS English   ប្រែ​សម្រួល៖ កៅ រក្សា