ឆ្នាំង​សាក​ ២៥W របស់​ Note 10+ សាក​លឿន​ជាង​ ៣០W របស់​ OnePlus 7 Pro

  • 2019-08-13 08:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 10 និង​ Note 10+ ភ្ជាប់​មក​ជាមួយ​ឆ្នាំង​សាក ២៥ W ដែល​មាន​ល្បឿន​លឿន​ជាង​ទូរសព្ទ​ដទៃ​ទៀត​របស់​ Samsung។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ Note 10+ អនុញ្ញាត​ឲ្យ​អ្នក​សាក​បាន​ទៅ​ដល់​ ៤៥ W បើ​ឆ្នាំង​សាក​របស់​អ្នក​មាន​បច្ចេកវិទ្យា​នេះ​។

យោង​តាម​ Ice Universe បាន​បង្ហាញ​ថា បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​កម្លាំង​សាក​ ២៥W នៅ​លើ​ Note 10+ រួច​មក បាន​ឲ្យ​ដឹង​ថា​វា​ចំណាយ​ត្រឹម​តែ ១ ម៉ោង​ ៥ នាទី​ប៉ុណ្ណោះ​ដើម្បី​សាក​ឲ្យ​ពេញ​។ ល្បឿន​នៃ​ការ​សាក​នេះ​គឺ​ពិត​ជា​លឿន​ខ្លាំង​ជាង​ Note 9 (១៥W) ជិត​១ ម៉ោង​ និង​លឿន​ជាង​ OnePlus 7 Pro ដែល​ប្រើ​ឆ្នាំង​សាក​កម្លាំង​ ៣០W និង​ទំហំ​ថ្ម​តូច​ជាង​ត្រឹម​តែ ៤០០០ mAh ប្រហែល​ ២០ នាទី​។

​​​គួរ​បញ្ជាក់​ផង​ដែរ ការ​ធ្វើ​តេស្ដ​ល្បឿន​សាក​នេះ​គឺ​ប្រើប្រាស់​ត្រឹម​តែ​ឆ្នាំង​សាក​ ២៥Wប៉ុណ្ណោះ​មិន​ទាន់​ប្រើប្រាស់​ ៤៥W ដែល​នឹង​មាន​ល្បឿន​លឿន​ជាង​នេះ​ទៅ​ទៀត​៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី