​ខ្សែ​-ត Lightning ​រកឃើញថា​ជា​ស្ពាន​ឲ្យ​ Hacker ​ចូល​ទៅលួចឯកសារពី​កុំព្យូទ័រ​ Mac

  • 2019-08-13 08:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​សំណូម​ពរ​ជា​រឿយៗ​​​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើស​យក​គ្រឿង​បន្លាស់ ឬឧបករណ៍​សុទ្ធពី​ក្រុមហ៊ុន​ ​ប្រសើរ​ជាង​ការ​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឧបករណ៍​មក​ពី​ខាងក្រៅ​ ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ប្រើ​ ​ក៏​ដូច​ជា​បង្ការ​ហានិភ័យ​នានា​។

ខ្សែ-ត lightning ​លើ​ iPhone

​ជាក់ស្ដែង​ដូច​ជា​ ខ្សែ​-ត lightning ​មិន​សុទ្ធ​(ក្លែង​ក្លាយ) ​ជា​ឧបករណ៍​ជំនួយ​សម្រាប់​-តភ្ជាប់​ពី​ទូរសព្ទ​ចូល​កុំព្យូទ័រ​ មួយ​កំណាត់​ខ្លី​នោះ​គឺ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​ជា​ស្ពាន​ចម្លង​ឲ្យ​ Hacker ​ប្រើ​បច្ចេកទេស​នានាតាមរយៈ Wireless ​ដើម្បី​បញ្ជា​លួច​ចូល​យក​ឯកសារ​ផ្សេងៗ​លើកុំព្យូទ័រ​ Mac ពី​ចម្ងាយ​។

យ៉ាងនេះហើយ បើអ្នកអាចមានលទ្ធភាពទិញរបស់សុទ្ធពី Apple ក៏ប្រសើរដែរ ដើម្បីការពារឯកជនភាពរបស់អ្នក ។​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​អ៊ីនធើណិត៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា