មែនក៏អី Hailey Baldwin គម្រាម​ធាក់​ Justin ធ្លាក់ពីគ្រែ ព្រោះ​តែរឿង​មុខ «មុន»?

  • 2019-08-14 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ហួសចិត្ត​មួយ​បាន​ផ្ទុះ​ឡើង​ ទាក់ទង​នឹង​​ជីវិត​ប្រចាំ​ថ្ងៃ​របស់​​គូ​ស្នេហ៍​តារា​ល្បី​ប៉ែក​អឺរ៉ុប​ Justin Bieber និង​ Hailey Baldwin។ តាម​ការ​លើក​ឡើង​នោះ​ បាន​ផ្សាយថា​ ​Hailey បាន​គម្រាមធាក់​ Justin ពីគ្រែ ដោយ​សារ​តែ​តារា​ប្រុស​រូបនេះ​ មុខ​ពេញ​សុទ្ធ​តែ​មុន។

វិបសាយ​ព័ត៌មាន​ National Enquirer បាន​ផ្សាយ​ថាHailey តារា​ម៉ូដែល​វ័យ​ក្មេង​ បាន​ជំទាស់​​ មិនចង់​ដេក​ជាមួយ​ Justin ក៏ព្រោះ​តែ​ញញើត​នឹង​មុខ​សុទ្ធ​តែ​មុន​​របស់​គូស្នេហ៍​របស់​ខ្លួន។ ជារឿយៗ​ នាង​តែង​ប្រាប់​ Justin ឲ្យ​សម្អាត​មុខ​ឲ្យ​ស្អាត​សិន​ បើ​ចង់​ដេក​លើ​គ្រែជាមួយ​នាង បើ​មិនដូច្នោះ​ នាង​នឹង​ធាក់ចេញភ្លាម។

ក្រោយ​ពី​ព័ត៌មាន​នោះ​ចេញ​ផ្សាយ​មិន​បាន​ប៉ុន្មាន​ផង​ ​វិបសាយ​ GossipCop ក៏​បានចេញ​មុខ​បញ្ជាក់​ថា​ ព័ត៌មាន​នោះ​ ជា​ការ​ប្រឌិត​ទាំង​ស្រុង យោង​តាម​ការ​សាក​សួរ​ពី​ប្រភព​ជិតស្និទ្ធ​របស់​ Justin ផ្ទាល់។ តាម​ពិត​ Hailey មិន​ដែល​គម្រាម​ Justin រឿង​មិន​ចង់​ដេក​ជាមួយ​គ្នា​ ដោយសារ​បញ្ហា​មុន​នោះទេ។ ម្យ៉ាង​វិញ​ទៀត​ Justin ក៏​មិន​មែន​ទើប​តែ​ជួប​បញ្ហា​មុខ​សុទ្ធ​តែ​មុន​នេះ​ នា​ពេល​បច្ចុប្បន្ន​ដែរ ព្រោះ​វា​កើត​តាំង​ពី​មុន​ទាក់ទង​ជាមួយ​ Hailey ទៅទៀត។

មួយ​វិញ​ទៀត​ ទើប​តែ​ដើមខែសីហានេះ Hailey ក៏​បាន​បង្ហោះ​រូបភាព​ ថើប​គ្នា​ពេញ​ដោយ​ក្ដី​សុខ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ អំឡុង​ពេល​នៃ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ដូចនេះ​ អាច​បង្ហាញ​ច្បាស់ៗ​ថា​ក្ដី​ស្រឡាញ់​របស់​នាង​ ចំពោះ​ Justin នៅ​តែ​ស្ថិតស្ថេរ​ ហើយ​នាង​ក៏​មិន​ញញើត​នឹង​ប៉ះ​មុខ​ប្ដី​របស់​នាង​ដែរពេញៗ​ដៃ​ដែរ បើ​ទោះ​មុខ​ប្ដី​សុទ្ធ​តែមុន​ក៏ដោយ៕

ប្រភព៖ Kenh14 | GossipCop.   ប្រែ​សម្រួល៖ យី សុធារី