ញាក់សាច់! ទៅស្នាក់នៅសណ្ឋាគារម្ដងៗប្រយ័ត្នឲ្យមែនទែន ជាពិសេសពេលឆុងកាហ្វេខ្លួនឯង

  • 2019-08-14 03:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្រោយ​ពេល​ដែល​គណនី​មួយ​បាន​​ចែក​រំលែក​បទ​ពិសោធន៍​ដ៏​អាក្រក់​​ពេល​ទៅ​ស្នាក់​នៅ​សណ្ឋាគារ។

យោង​តាម​គណនី​មួយ​ឈ្មោះ r/trashy បាន​បង្ហោះ​សារ​ទៅ​ក្នុង​បណ្ដាញ​សង្គម Reddit ថា "នេះ​ជា​មូលហេតុ ដែល​អ្នក​គួរ​តែ​ពិនិត្យ​មើល​ម៉ាស៊ីន​ឆុង​កាហ្វេ​មុន​ពេល​ប្រើប្រាស់​វា​នៅ​សណ្ឋាគារ។” ភ្ជាប់​ជាមួយ​សារ​ខាង​លើ មាន​រូបភាព​ពី​ម៉ាស៊ីន​កាហ្វេ​ក្នុង​សណ្ឋាគារ​ដែល​ម្ចាស់​គណនី​រូប​នេះ​បាន​ទៅ​ស្នាក់​នៅ ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្ពើម​រអើម​បំផុត។ នៅ​ក្នុង​ម៉ាស៊ីន​កាហ្វេ​នេះ គេ​ឃើញ​មាន​ដុះ​ផ្សិត និង​កខ្វក់​បំផុត​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​បញ្ហា​ប៉ះពាល់​សុខភាព​ផ្សេង​ៗ។

ជាមួយ​គ្នា​ដែរ សារ​ខាង​លើ បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​អ្នក​ខ្លះ​ចែក​រំលែក​បទ​ពិសោធន៍​ស្រដៀង​គ្នា​នេះ​ដែល​ពួកគេ​អះអាង​ថា ធ្លាប់​រក​ឃើញ​ខោ​ទ្រនាប់​នៅ​ក្នុង​កំសៀវ​ដាំ​ទឹក​អគ្គិសនី​នៅ​សណ្ឋាគារ​ទៀត​ផង៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន