នារីម្នាក់នេះ បានវះកាត់ញាត់សោឡាន Tesla ចូលក្នុងកំភួនដៃ (វីដេអូ)
- 2019-08-14 06:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់នេះ បានវះកាត់ញាត់សោឡាន Tesla ចូលក្នុងកំភួនដៃ (វីដេអូ)
ចន្លោះមិនឃើញ
នារីម្នាក់ឈ្មោះថា Amie D.D. បានធ្វើការសម្រេចចិត្តដ៏ក្លាហានមួយ ហ៊ានធ្វើការវះកាត់ដើម្បីញាត់នូវឈីបសោរថយន្តអគ្គិសនី Tesla ដាក់ចូលកំភួនដៃរបស់ខ្លួន។ ធ្វើដូចនេះនាងមិនបាច់បារម្ភរឿងបាត់សោ ឬភ្លេចសោរថយន្តនោះទេ។
ដើម្បីធ្វើការបង្កប់ឈីបសោចូលក្នុងខ្លួនប្រាណ សម្រាប់ដោះសោរថយន្តបានគ្រប់ពេលនោះ Amie សហការជាមួយអ្នកជំនាញខាងកែប្រែដងខ្លួនម្នាក់នៅរដ្ឋ Texas ដែលមានឈ្មោះក្រៅថា Pineapple ដើម្បីបញ្ចូលនូវឈីប RFID ដែលដកចេញពីសោរថយន្ត Tesla Model 3។ ឈីប RFID នេះបានស្រោបដោយសារធាតុប្លាស្ទិកម្យ៉ាងដែលមិនប៉ះពាល់ដល់សុខភាព។
តាមការលើកឡើងរបស់ Amie បានឲ្យដឹងថា ការបង្កប់ឈីបក្នុងខ្លួននេះគឺបានផល។ ម្ចាស់ Tesla រូបនេះក៏បានផលិតជាវីដេអូឯកសារដែលបង្ហាញអំពីដំណើរការបង្កប់ឈីបនេះផងដែរ៕
បញ្ជាក់ថាវីដេអូខាងក្រោមមានបង្ហាញពីឈាម ៖
ចុចអាន ៖ ឡាន SUV កម្លាំងខ្លាំងដាច់គេក្នុងលោក តម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ