ចាន់ រតនា៖ ខ្ញុំអត់ចង់ឱ្យចៅក្រមកាត់ក្ដីទេ ខ្ញុំចង់វៃដឹងចាញ់ឈ្នះ សន្លប់តែម្ដង
- 2019-08-14 07:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា៖ ខ្ញុំអត់ចង់ឱ្យចៅក្រមកាត់ក្ដីទេ ខ្ញុំចង់វៃដឹងចាញ់ឈ្នះ សន្លប់តែម្ដង
ចន្លោះមិនឃើញ
កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា នឹងឈានជើងចូលសង្វៀន ONE Championship ជាថ្មី នាថ្ងៃទី១៦ ខែសីហាខាងមុខនេះ ទល់នឹងកីឡាករគុយបា Gustavo Balart ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD។
មុនការប្រកួតចាប់ផ្ដើម កីឡាករ MMA លំដាប់លេខ១នៅកម្ពុជាខាងលើបាននិយាយថា៖ “ខ្ញុំមិនចូលចិត្តឱ្យការកាត់សេចក្ដីទៅចៅក្រមទេ ដូច្នេះហើយខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង ដើម្បីបញ្ចប់ការប្រកួតលើសង្វៀនតែម្ដង។ ខ្ញុំបានហ្វឹកហាត់យ៉ាងល្អនិងផ្តោតទៅលើការប្រកួតនេះ ខ្ញុំតែងតែព្យាយាមឱ្យឈ្នះ ដើម្បីអ្នកគាំទ្រ ជាមួយការប្រកួតដ៏ជក់ចិត្ត។ ខ្ញុំចង់បង្ហាញពិភពលោកឱ្យស្គាល់ពីអ្វីដែលជាការក្បាច់គុនខ្មែរ”។
ចាន់ រតនា ចង់ផ្ដួលដៃគូឱ្យសន្លប់ជាថ្មីម្ដងទៀតក្នុងអាជីព MMA របស់ខ្លួននៅទីក្រុងបាងកក។ បច្ចុប្បន្នកីឡាករកម្ពុជារូបនេះ កំពុងកាន់កំណត់ត្រា Finish ដៃគូរបាន១០០%តែម្ដង ដោយ៦ជ័យជម្នះកន្លងមក អាចផ្ដួលដៃគូឱ្យសន្លប់បាន៥ដងមកហើយ៕