នេះហើយ បច្ចេកទេសធ្វើឲ្យ Will Smith មានមុខក្មេងដូចអាយុ ២៣ ឆ្នាំ (វីដេអូ)

  • 2019-08-14 09:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gemini Man គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​មួយ ដែល​មាន​​តារា​សម្ដែង Will Smith ដើរ​ជា​តួ​ឯក ដោយ​ដើរ​តួ​ជា​តួ​អង្គ​ក្មេង​ផង តួ​អង្គ​ចាស់​ផង។ ថ្មីៗ​នេះ​តារា​សម្ដែង​រូប​នេះ បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​អំពី​​សកម្មភាព​ក្រោយ​ឆាក​នៃ​ការ​ថត​ខ្សែ​ភាពយន្ត និង មាន​ប្រាប់​អំពី​បច្ចេកទេស​កុំព្យូទ័រ​ដែល​ជួយ​ឲ្យ​មុខ​របស់​ខ្លួន​ក្មេង​ជាង​វ័យ ដូច​អាយុ ២៣ ឆ្នាំ​ផង​ដែរ។

​​​​បច្ចេកទេស​ដែល​គេ​​បាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត គឺ​ការ​ដៅ​ចំណុច​ខ្មៅៗ​លើ​ផ្ទៃ​មុខ ដើម្បី​ឲ្យ​​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់​យក​កាយ​វិការ​នៃ​ទម្រង់​មុខ រួច​ហើយ​វា​អាច​បម្លែង​ទម្រង់​មុខ​​ចាស់​ទៅ​ជា​ក្មេង ដោយ​មាន​កាយ​វិការ​ដូច​ពិត​ៗ​ម្ដង។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

គួរ​ដឹង​ថា​ខ្សែ​ភាពយន្ត​ Gemini Man នឹង​ត្រូវ​ចាក់​បញ្ចាំង​​​ទូទាំង​ពិភពលោក​ចាប់​ពី​​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០១៩ នេះ៕​

ចុចអាន ៖ មែនក៏អី Hailey Baldwin គម្រាម​ធាក់​ Justin ធ្លាក់ពីគ្រែ ព្រោះ​តែរឿង​មុខ «មុន»?

អត្ថបទ៖ សុខហេង