HTC រត់ទៅពឹងក្រុមហ៊ុនចិនផលិតស្មាតហ្វូនថ្មី វិលរំអុកទីផ្សារឥណ្ឌាម្តងទៀត
- 2019-08-15 01:25:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HTC រត់ទៅពឹងក្រុមហ៊ុនចិនផលិតស្មាតហ្វូនថ្មី វិលរំអុកទីផ្សារឥណ្ឌាម្តងទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន HTC បានប្រកាសផ្សាយនូវស្មាតហ្វូនធុនកណ្តាលជំនាន់ថ្មី ម៉ូឌែល Wildfire X ដែលជាការសហការផលិតពីក្រុមហ៊ុនចិន InOne Smart Technology ជាមួយការផ្តល់សិទ្ធឲ្យយីហោនេះក្នុងការចែកចាយសម្រាប់ទីផ្សារឥណ្ឌា។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនតៃវ៉ាន់ប្រកាសដកខ្លួនចេញពីទីផ្សារឥណ្ឌា ក្រោយក្តោបក្តាប់ចំណែកទីផ្សាររួមបានមិនដល់ ១ ភាគរយផងនោះ។ ដោយឡែកការត្រលប់ជាថ្មី HTC បានពាំនាំស្មាតហ្វូនប្រើអេក្រង់រាងដំណក់ទឹក ជាមួយតម្លៃធូរក្រោម ២០០ ដុល្លារ។
ម៉ូឌែលនេះបំពាក់អេក្រង់ ៦,២ អ៊ីញ HD+ ប្រើបន្ទះឈីប Helio P22 SoC ដំណើរការលើប្រព័ន្ធ Android Pie មានជម្រើសពីរប្រភេទ RAM 3GB/32GB ROM និង 4GB/128GB បន្ថែមរន្ធដោត microSD គាំទ្រដល់ទំហំ 256GB។
រាងដំណក់ទឹកបន្សល់ទុកប្រើកាមេរ៉ាមុខ អាច Selfie ក្នុងទំហំ 8MP ខណៈខាងក្រោយបីគ្រាប់ទំហំ 12MP + 8MP (2x Optical Zoom) + 5MP Depth Sensor។ ចំពោះតម្លៃ HTC Wildfire X ដាក់លក់ចាប់ពី ១៥៥ ដុល្លារ ឡើងដល់ ១៧៥ ដុល្លារ លើគេហទំព័រ Flipkart នាថ្ងៃទី ២២ សីហាតទៅ៕
អានអត្ថបទ: