ចាញ់​ទីផ្សារ​ស្មាតហ្វូន តែ​ការ​លក់​នាឡិកា​ឆ្លាតវៃ Apple នៅ​តែ​ឈ្នះ Samsung ដាច់​ឆ្ងាយ

  • 2019-08-14 05:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​របាយការណ៍​ចុះ​ផ្សាយ​ដោយ Strategy Analytics ​បាន​ឲ្យ​ដឹង​ថា​ទីផ្សារ​នាំ​ចេញ​នាឡិកា​ឆ្លាតវៃ​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ នេះ មាន​តួ​លេខ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​មាន​ចំនួន​ប្រមាណ ១២,៣ លាន​គ្រឿង កើន​ពី ៨,៦ លាន​គ្រឿង​ក្នុង​ថេរវេលា​ដដែល​នា​ឆ្នាំ​ចាស់ ២០១៨។

ក្នុង​នោះ​ទទួល​បាន​ពី​ការ​លក់​របស់​ក្រុមហ៊ុន Apple ដែល​មាន​ដល់​ទៅ ៥,៧ លាន​គ្រឿង​ស្មើ​នឹង​ចំណែក​ទីផ្សារ​ ៤៦,៤ ភាគរយ ​កើន​ឡើង​ពី ៣,៨ លាន​គ្រឿង​នៅ​ឆ្នាំ​ចាស់។ Samsung ដែល​ឈរ​លេខ ២ ​បាន​ប្រមាណ ២ លាន​គ្រឿង កើន​ពី​ឆ្នាំ​ចាស់ ០,៩ លាន​គ្រឿង ក្ដោបក្ដាប់​ទីផ្សារ​ប្រមាណ ១៥,៩ ភាគរយ។

ក្រុមហ៊ុន​លេខ ៣ គឺ​បន្ត​ជា Fitbit ដដែល​មាន​ ៩,៨ ភាគរយ​ស្មើ​នឹង​តួ​លេខ​ចំនួន ១,២ លាន​គ្រឿង។ សម្រាប់​ក្រុមហ៊ុន Samsung ការ​ចេញ​ផ្សាយ Galaxy Watch Active2 កន្លង​ទៅ​នេះ ក៏​ទំនង​ជា​នឹង​ជួយ​បង្កើន​ការ​លក់​នៅ​ត្រីមាស​ទី ៣ ខាង​មុខ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា