Klopp ​ថា​ឈ្នះ​ពាន​១​នេះ ​ល្មម​អាច​ឱ្យ​ក្រុម​ដទៃ ​បើក​ភ្នែក​ស្គាល់ Liverpool ​ច្បាស់​ហើយ​

  • 2019-08-15 01:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​លើក​ពាន UEFA Super Cup ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Chelsea ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៥-៤ ​បន្ទាប់​ពី​ស្មើ​គ្នា ២-២ ​នៅ​ម៉ោង​លេង។

ជ័យជម្នះ​យ៉ាង​ធំ​ធេង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​សប្បាយ​ចិត្ត​រក​ពាក្យ​អ្វី​និយាយ​មិន​ឃើញ​នោះ​ទេ។ ​ជាមួយ​គ្នា​នេះ ​អ្នក​ចាត់ការ​ពូកែ​លេង​ទឹក​មុខ ​ក៏​ចង់​ឱ្យ​ក្រុម​ដទៃ​ទៀត​ឃើញ​ពី​ស្នាដៃ​របស់​ហង្ស​ក្រហម​ដែល​សម្រេច​បាន​នេះ​ដែរ។ ពួកគេ​គួរ​តែ​បើក​ភ្នែក​មើល Liverpool ​ហើយ​លោក Klopp ​ចង់​ឱ្យ​ក្រុម​ដែល​ប៉ះ Liverpool ​ទាំង​អស់​ខ្លាច​រអា​គ្រប់​គ្នា​ពេល​ប៉ះ។

និយាយ​ពី​ការ​ប្រកួត​ទល់​ក្រុម Chelsea ​វិញ ​លោក Klopp ​បាន​ចាត់​ទុក​ថា​ជា​ប្រកួត​ដ៏​អស្ចារ្យ​ខ្លាំង​ហើយ​វា​រឹត​តែ​ពិសេស​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ដែល​មាន​ការ​ថែម​ម៉ោង។ យ៉ាងណាមិញ ​ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ភ្នែក​ក្នុង​ការ​ទស្សនា​ប្រកួត​មួយ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ