វីវ័រ Krystal ក្រុម F(x) ប្រាប់​ថា​ នាង​ចង់​បញ្ចប់​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួន

  • 2019-08-15 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ប្រចាំ​ក្រុម F(x) នាង Krystal បាន​ប្រាប់​ថា នាង​លែង​ចង់​ច្រៀង​និង​រាំ​ទៀត​ហើយ​ ពោល​គឺ​នាង​ចង់​បញ្ចប់​ការងារ​ជា​តារា​ K-POP​។ កាល​ពី​ថ្ងៃ​ទី ៧ សីហា​ កន្លង​ទៅ Krystal បាន​ផ្ដល់​នូវ​បទ​សម្ភាសន៍​ បន្ទាប់​ពី​បញ្ចប់​ការ​ថត​ឲ្យ​ទស្សនាវដ្តី​ Urbanlike​។

ប្អូន​ស្រី​របស់​អតីត​សមាជិក​ SNSD ម្នាក់​នេះ​បាន​ប្រាប់​ថា នាង​ពិត​បាន​ប្រើ​ពេល​គិត​ពី​រឿង​នេះ​យូរ​ហើយ​ដែរ គឺ​នាង​ចង់​ធ្វើ​ជា​សិល្បៈ​ម្នាក់​ឯង​វិញ​ ជា​ជាង​ធ្វើ​ជា​ក្រុម​។ ដោយ​សារ​តែ​នាង​ចូល​ចិត្ត​ការងារ​ច្រើន​នៅ​ក្នុង​រង្វង់​សិល្បៈ​ទើប​នាង​មិន​ច្បាស់​ថា នាង​គួរ​តែ​ធ្វើ​​អ្វី​ឲ្យ​ប្រាកដ​។ តារា​ស្រី​ត្រកូល​ Jung បាន​បន្ថែម​ទៀត​ថា នាង​មិន​ចង់​ច្រៀង​រាំ​បន្ត​ទៀត​ទេ​ ព្រោះ​នាង​បាន​ធ្វើ​វា​ជាមួយ​ក្រុម F(x) រួច​ហើយ​។

មិនត្រឹម​តែ​ Krystal នោះ​ទេ​ដែល​ចង់​ធ្វើ​ការ​ងារ​ផ្ទាល់​ខ្លួន​ជា​ជាង​ក្រុម​ គឺសមាជិក​ដទៃ​ទៀត​ក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា