ចម្រៀង​មួយ​បទ កំពុង​ឆក់​យក​បេះដូង​នារី​ដែល​ធ្លាប់លង​បន្លាច​ដោយ​ភាព​ឯកា

  • 2019-08-15 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​ចម្រៀង​មួយ​បទ ជា​ប្រភេទ Original Song ផលិត​ដោយ​ក្រុម​យុវវ័យ​ខ្មែរ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ស្រប​ពេល​អត្ថន័យ​បាន​គ្រប​ដណ្ដប់​លើ​នារី​ដែល​បាន និង​កំពុង​តែ​ឯកា ខ្វះ​ភាព​កក់​ក្ដៅ។

បទ​នេះ​មាន​ចំណង​ជើង​ថា "ថ្ងៃ​នេះ​អូន​មាន​បង" ផលិត​ដោយ​យុវជន​មួយ​ក្រុម ដែល​ហៅ​ខ្លួន​ឯង​ថា "ដង្ខៅ​សូរ"។ ជា​ស្ទូឌីយូ​សម្រាប់​ផលិត​បទ​ចម្រៀង​និពន្ធ​ថ្មី ព្រម​ទាំង​មាន​អ្នក​ដែល​មាន​សមត្ថភាព​ជា​ច្រើន​ទៀត។ ដោយ​បទ​ចម្រៀង​ថ្មី នេះ​វិញ គឺ​ សារសព្ទ​ពី​សាច់​រឿង​របស់​នារី​ម្នាក់​ដែល​ធ្លាប់​ជួប​រឿង​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា ដែល​ធ្លាប់​ត្រូវ​គេ​បោះបង់ ធ្លាប់​ត្រូវ​គេ​ទុក​ចោល ធ្លាប់​មាន​អារម្មណ៍​ថា "ឯកា" រហូត​ធ្វើ​ឱ្យ​នាង​ខ្លាច​ពាក្យ​ថា "ស្នេហា"។

យ៉ាង​ណា អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ បន្ទាប់​បុរស​ថ្មី​ម្នាក់​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ជីវិត​សារ​ជា​ថ្មី ជា​វេលា​ដែល​ធ្វើ​ឲ្យ​យល់ និង​ដឹង​ថា គេ​ម្នាក់​នេះ គឺ​ជា​អ្វី​ៗ​របស់​អស់​ខ្លួន និង​បាន​បញ្ឈប់​ការ​គិត​របស់​នាង​ដែល​ថា លើ​លោក​នេះ គ្មាន​បុរស​មាន​ស្នេហា​ស្មោះ​ឡើយ។

"ក្រោយ​ពី​ថ្ងៃ​ដែល​គាត់​បាន​ឈាន​ជើង​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ គាត់​បាន​ផ្លាស់​ប្ដូរ​ពិភព​លោក​ទាំង​អស់​របស់​ខ្ញុំ​ឱ្យ​មាន​ភាព​ស្រស់​បំព្រង ឃ្លាត​ឆ្ងាយ​ពី​ភាព​ឯកា រហូត​ដល់​ទី​បំផុត​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​អត្ថន័យ​ពិត​នៃ​ពាក្យ​ថា (ស្នេហា)”។ ដូច្នេះ​ហើយ ទើប​បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "ថ្ងៃ​នេះ​អូន​មាន​បង" គឺ​ជា​ថ្ងៃ​ថ្មី ថ្ងៃ​នៃ​ក្ដី​សង្ឃឹម ថ្ងៃ​ដែល​នាង​មើល​ឃើញ​ថា ពិភព​លោក​ពិត​ជា​ស្រស់​បំព្រង​ពិត​មែន!!!

តោះ...ស្ដាប់​កម្សាន្ត​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា