Mane មិន​នៅ​ខាង​ Van Dijk ហើយ​​ថា​ Messi សក្ដិសម​ឈ្នះ​ Ballon d'Or

  • 2019-08-15 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ក្លាយ​ជា​វីរបុរស​ Liverpool ក្រោយ​ស៊ុត​២​គ្រាប់​ជួយ​ក្រុម​យក​ឈ្នះ​ Chelsea ក្នុង​ការ​ប្រកួត​ពាន​អឺរ៉ុប​ UEFA Super Cup។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​មិន​បាន​កាន់​ជើង​មិត្ត​រួម​ក្រុម​ Virgil Vandijk ដែល​ជា​បេក្ខភាព​ប្រជែង​ Ballon d'Or នោះ​ទេ​ ថែម​ទាំង​និយាយ​ថា​ឆ្នាំ​នេះ​គឺ​ Lionel Messi គឺ​ជា​កីឡាករ​សក្ដិសម​បំផុត​ក្នុង​ការ​ឈ្នះ​ពាន។​

ខ្ញុំ​គិត​ថា​ Messi សក្ដិសម​ឈ្នះ​ Ballon d'Or ឆ្នាំ​នេះ។​ ជា​ការ​ពិត​គ្រប់​គ្នា​ស្គាល់​ពី​សមត្ថភាព​ Messi ច្បាស់​ដូច្នេះ​ខ្ញុំ​មិន​ចាំ​បាច់​រ៉ាយរ៉ាប់​ថា​គេ​ល្អ​កម្រិត​ណា​នោះ​ទេ។​ Mane និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​ Lionel Messi ស៊ុត​បញ្ចូល​ទី​៥១​គ្រាប់​ និង​បញ្ជូន​ (Assist) ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​២២​លើក​ឲ្យ​ Barcelona កាល​ពី​រដូវ​កាល​មុន​គិត​លើ​គ្រប់​កម្មវិធី។​ យ៉ាង​ណា​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ជួយ​ក្រុម​ឈ្នះ​តែ​ LaLiga ១​ប៉ុណ្ណោះ​ដោយ​របូត​​ Champions League និង​ Copa del Rey ហើយ​គេ​ក៏​មិន​អាច​ជួយ​ជម្រើស​ជាតិ​ឈ្នះ​ Copa America ដែរ៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន