ត្រឹម​តែ Snapdragon 730 សោះ​ ​អាច​​ឈ្នះ​ 845 របស់​ Pocophone F1 (វីដេអូ)

  • 2019-08-15 04:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ឆ្នាំ​មុន​ Xiaomi បាន​បញ្ចេញ​ Pocophone F1 ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ព្រោះ​ទូរសព្ទ​នេះ​ភ្ជាប់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​បំផុត​សម្រាប់​ឆ្នាំ​ ២០១៨ គឺ​ Snapdragon 845 ជាមួយ​នឹង​តម្លៃ​ក្រោម​ ៣០០ ដុល្លារ​។

នៅ​ឆ្នាំ​នេះ​ផង​ដែរ​ Xiaomi បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​ម្តង​ទៀត​ដោយ​បញ្ចេញ Redmi K20 ដែល​មាន​តម្លៃ​ក្រោម​ ៤០០ ដុល្លារ ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​និង​គុណភាព​ល្អ​ស្ទើរ​ស្មើ​ទូរសព្ទ​តម្លៃ​ជិត​ពាន់​។​ ខុស​ពី​ Pocophone f1 ដែល​ធ្វើ​មក​ពី​ផ្លាស្ទិច​ K20 ធ្វើ​ឡើង​ពី​លោហៈ​និង​កញ្ចក់។ Redmi K20 ជា​ទូរសព្ទ​ដំបូង​ ដែល​ភ្ជាប់​មក​ជាមួយ snapdragon 730 ថ្មី​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ snapdragon 730 (៨nm) ដែល​ទើប​នឹង​ចេញ​នេះ​មាន​សមត្ថភាព​ស្ទើរ​តែ​ខ្លាំង​ជាង​ snapdragon 845 (១០nm) ដែល​ចេញ​នៅ​ឆ្នាំ​មុន​ទៀត​។ SD 730 មាន​ល្បឿន​ CPU លឿន​ជាង​ SD 845 ប៉ុន្តែ​ចាញ់​នៅ​ត្រង់​កម្លាំង​ GPU ។

មិន​តែ​ប៉ុណ្ណោះ​ការ​ធ្វើ​តេស្ត​ល្បឿន​រវាង​​Redmi K20 និង​​ Pocophone F1 បង្ហាញ​ថា ការ​បើក​កម្មវិធី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មាន​ល្បឿន​លឿន​នៅ​លើ K20 ៕

សូម​ចូល​មើល​វីដេអូ​នេះ​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់៖

ចុចអានបន្ត៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ