ដោយ​សារ​តែ​កំហុស​លើ​អាវ​យឺត​មួយ​ ធ្វើ​ឲ្យ Yang Mi បាត់​លុយ​១១​លាន​ដុល្លារ

  • 2019-08-15 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម​ហេតុ​កើត​ឡើង​ដោយ​សារ​តែ​អាវ​យឺត​មួយ​សោះ តែ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ជា​ច្រើន​ផ្ទុះ​កំហឹង រហូត​ដល់​កំពូល​តារា​សម្ដែង​ស្រី Yang Mi ដែល​ជា​តំណាង​របស់​ម៉ាក​ខោអាវ​នេះ បញ្ចប់​កុងត្រា​មុន​កំណត់​ធ្វើ​ឲ្យ​នាង​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ។

នេះ​ដោយសារ​ផ្ទុះ​រឿង​មួយ​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ចិន នោះ​គឺ​ម៉ាក​សំលៀកបំពាក់ល្បី​លំដាប់​ថ្នាក់​អន្តរជាតិ Versace បាន​បោះពុម្ព​នៅ​លើ​អាវ​យឺត​របស់​ខ្លួន​ថា ទីក្រុង​ម៉ាកាវ និង​ហុងកុង គឺ​ជា​ប្រទេស​ផ្ទាល់​ខ្លួន​ដោយ​មិន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន។

ក្រោយ​ពេល​អាវ​យឺត​តម្លៃ​៣៦០​ដុល្លារ​នេះ​ត្រូវ​បាន​ចេញ​លក់ វា​បាន​បង្ករ​ចម្រូងចម្រាស​ជា​ច្រើន ដោយ​ប្រជាជន​ចិន​បាន​លើក​ឡើង​ថា ទីក្រុង​ទាំង​២​នេះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​ មិន​មែន​ដាច់​ដោយ​ឡែក​ទេ។ ចំនួន​អ្នក​និយាយ​ពី​ប្រធានបទ​នេះ​លើ​បណ្ដាញ​សង្គម​បាន​កើន​ឡើង​ដល់​៤០០​លាន​ដង ធ្វើ​ឲ្យ​ម៉ាក​នេះ​ចេញ​មុខ​សូមទោស និង​សន្យា​ថា​បំផ្លាញ​អាវ​នេះ​ទាំង​អស់។

យ៉ាងណាក្ដី តំណាង​ក្រុមហ៊ុន​របស់​តារា​សម្ដែង​លំដាប់​កំពូលចិន Yang Mi បាន​ឲ្យ​ដឹង​ថា​ ស្រី​ស្អាត​រូប​នេះ​ខឹង​ខ្លាំង​ណាស់ ពេល​ឃើញ​ដូច​នេះ។ ទោះ​បី​ជា​ទើប​តែ​ក្លាយ​ជា​តំណាង​របស់​ម៉ាកសំលៀកបំពាក់​កាល​ពីខែ​មិថុនា​ក៏​ដោយ តែ​នាង​បាន​សម្រេច​ចិត្ត​នឹង​បញ្ចប់​កិច្ចសន្យា​នឹង​ម៉ាក​នេះ​ភ្លាម​ៗ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Yang Mi គឺ​ជា​តំណាង​តែ​មួយ​គត់​ និង​ផ្ដាច់​មុខរបស់ Versace នៅ​ចិន ដោយ​កុងត្រា​រវាង​ពួក​គេ​គឺ​មាន​តម្លៃ​ដល់​ទៅ​១១​លាន​ដុល្លារ។ ដូច​នេះ បើ​ Yang Mi បញ្ចប់​កិច្ចសន្យា​មុន​កំណត់​គឺ​នាង​ត្រូវ​សង​កិច្ច​សន្យា​នេះ​វិញ​ទាំង​ស្រុង រួម​ទាំង​ថ្លៃ​ខូច​ខាត​ផង​ដែរ៕

ចុចអាន៖ ​​ Liu Yifei ត្រូវ​គេ​ថា​បោក​ប្រាស់​ទាំង​ស្រុងពេល​ធ្លាយ​រូប​ពិត​ និង​រូប​លើ​ទស្សនាវដ្ដី​ខុស​គ្នា​ដាច់

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel