Huawei ពន្យារ​ថ្ងៃ​ប្រកាស​ Mate X លើកទីពីរ អាច​មក​ពី​បញ្ហា​នេះ

  • 2019-08-15 09:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន Huawei បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​លក់​ Mate X នៅ​ខែ​កញ្ញា ក្រោយពន្យារពេលលក់ ដែលបានកំណត់ដំបូងនៅខែមិថុនា​។ ប៉ុន្តែ​បើ​យោង​តាម​ TechRader ដែល​បាន​ចូល​រួម​កម្មវិធី​របស់​ Huawei នៅ Shenzhen បាន​បង្ហាញ​ថា ទូរសព្ទ​ពត់​បាន​មួយ​នេះ​នឹង​ពន្យារ​ពេល​រហូត​ដល់ ​ខែ​វិច្ឆិកា ​ឯណោះ​។

មូលហេតុ​នៃ​ការ​លើក​ថ្ងៃ​នេះ​គឺ​ពុំ​ទាន់​ច្បាស់​នៅ​ឡើយ តែ​​អាច​មក​ពី​ក្រុមហ៊ុន​ចង់​ទុក​ពេល​កែ​លម្អ​បន្ថែម​ទៅ​លើ Mate X ។ TechRadar បាន​បន្ត​ថា Huawei ធ្លាប់​ព្យាយាម​ប្តូរ​ខ្នង​របស់​ទូរសព្ទ​នេះ​ពី​អ៊ីណុក​ (steel) មក​ជា​អាលុយមីញ៉ូម​ ដើម្បី​កាត់​បន្ថយ​ទម្ងន់​ ប៉ុន្តែ​អាលុយមីញ៉ូម​ពុំ​សូវ​ជា​ធន់​ប៉ុន្មាន​ទេ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្តូរ​មក​អ៊ីណុក​វិញ​។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា Samsung នឹង​បញ្ចេញ​ Galaxy Fold មក​ទីផ្សារ​នៅ​ខែ​ក្រោយ​នេះ​។ ទោះ​ជា​យ៉ាង​ណា Huawei នឹង​ប្រកាស​ Mate X នៅ​ចុង​ឆ្នាំ​នេះ​ មិន​ឲ្យ​ធ្លាយ​ទៅ​ឆ្នាំ​ក្រោយ​ឡើយ​។

ដំណឹង​ថ្មី​បាន​ឲ្យ​ដឹង​ថា Mate X ជំនាន់​ក្រោយ​អាច​នឹង​មាន​អេក្រង់​បន្ថែម​នៅ​ខ្នង​ក្រោម​កាមេរ៉ា ដើម្បី​ថែម​មុខងារ​ផ្សេងៗ​ទៀត​ ប៉ុន្តែ​ដំណឹង​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ Techradar   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ