គ្រូ West Ham ថាសោកស្ដាយដែលរបូត Adrian ឲ្យទៅ Liverpool
- 2019-08-16 09:07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ West Ham ថាសោកស្ដាយដែលរបូត Adrian ឲ្យទៅ Liverpool
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅ Manuel Pellegrini សម្ដែងការសោកស្ដាយដែលមិនអាចរក្សា Adrian ឲ្យបន្តនៅ West Ham ប៉ុន្តែលោករីករាយនៅពេលឃើញអ្នកចាំទីរូបនេះសាងគុណសម្បត្តិជួយ Liverpool ឈ្នះពាន។
ក្រោយមិនបន្តកុងត្រាថ្មីជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងឡុង Adrian បានទៅចូលរួមជាមួយក្រុមជើងឯកអឺរ៉ុប Liverpool ដោយជំនួស Simon Mignolet ជាអ្នកចាំទីដៃទីពីរបន្ទាប់ពី Alisson។ យ៉ាងណារបួស Alisson បានធ្វើឲ្យ Adrian បានលេងប្រកួតលីគទល់ Norwich និងទល់ Chelsea នៅ Super Cup តែម្ដង។
Adrian បានចំណាយពេល៦ឆ្នាំលេងឲ្យ West Ham ប៉ុន្តែវត្តមានរបស់អ្នកចាំទីចំណូលថ្មី Lukasz Fabianski ធ្វើឲ្យគេបាត់បង់ជម្រើសដំបូងរហូតសម្រេចចិត្តមិនបន្តកុងត្រាថ្មី។ Pellegrini បាននិយាយថា៖ "ខ្ញុំរីករាយដែល Adrian ធ្វើបានល្អនៅ Liverpool ព្រោះគេធ្លាប់ជាកីឡាករសំខាន់របស់យើង"។
“Adrian គឺជាកីឡាករមានទេពកោសល្យ ដែល West Ham ចង់រក្សាទុក ប៉ុន្តែគេមានមូលហេតុផ្ទាល់ខ្លួនដែលចង់ចាកចេញ ទើបយើងសម្រេចក្ដីបំណងនោះ"។ បុរសវ័យ៦៥ឆ្នាំ បន្តដូច្នេះ៕