Guardiola ថា Spurs គឺជាក្រុមល្អបំផុតលេខ២នៅអឺរ៉ុប
- 2019-08-17 11:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola ថា Spurs គឺជាក្រុមល្អបំផុតលេខ២នៅអឺរ៉ុប
ចន្លោះមិនឃើញ
Guardiola ចង់សំដៅថាក្រុម Tottenham បានផ្តួលក្រុម Man City ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Champions League ជាលើកទី ១ កាលពីរដូវកាលមុន ហើយបានចាញ់ Liverpool នៅទីក្រុងម៉ាឌ្រីដ។
“ខ្ញុំដឹងថា Tottenham ល្អប៉ុណ្ណា។ ជាក្រុមល្អបំផុតទី ២ នៅអឺរ៉ុប។ សម្រាប់ខ្ញុំ គឺគ្រប់គ្រាន់"។ Guardiola បាននិយាយ។
យ៉ាងណាមិញ Guardiola ទំនងជាប្រើចិត្តសាស្ត្រមុនប្រកួតដូចធ្លាប់ប្រើសព្វមួយដង ដោយលើកសរសើរ Spurs មិនដាច់ពីមាត់ថា "Tottenham ពិតជាអ្នកប្រយុទ្ធដ៏ល្អ។ ចាប់តាំងពីខ្ញុំមកទីនេះ នៅអង់គ្លេស រាល់រដូវកាល Spurs គឺជាអ្នកប្រជែង។ ក្នុងរដូវកាលទី ១ [របស់ខ្ញុំ] ពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ ។ យើងបានឈ្នះ២រដូវកាលចុងក្រោយ ប៉ុន្តែពួកគេតែងតែនៅក្បែរនោះ"។
ប៉ុន្តែបើនិយាយពីប្រវត្តិជួបគ្នា៥ដងចុងក្រោយ Man City ចាញ់ Spurs តែម្តងគត់គឺចាញ់ ១-០ នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ Man City កាលពីរដូវកាលមុនលើកពាន Premier League ដោយមានពិន្ទុច្រើនជាង Spurs ដល់ទៅ២៧ ហើយបើគិតពីពេលដែល ក្រុមរហស្សនាមមាន់ខ្នាយមាសលើកពានចុងក្រោយរបស់ខ្លួនគឺ English League Cup នៅឆ្នាំ ២០០៨ ចាប់ពីពេលនោះមក Man City បានលើកពានធំៗចំនួន១០ឯណោះ។
Man City នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ Tottenham នៅវេលាម៉ោង ១១:៣០ នាទីយប់នេះ៕